ពាណិជ្ជករជាង ៤០នាក់ បានផ្តល់សិទ្ធិនាំចេញអង្ករតាមក្រឹត្យថ្មី

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ — ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានអោយដឹងថា ពាណិជ្ជករសរុបចំនួន ៤២ នាក់ត្រូវបានផ្តល់ការអនុញ្ញាតឱ្យនាំចេញអង្ករ បន្ទាប់ពីក្រឹត្យលេខ១០៧ របស់រដ្ឋាភិបាលបាន ចេញកាលពីថ្ងៃទី១៥ ខែសីហា កាលពីឆ្នាំទៅ ស្តីពីការនាំចេញអង្ករចូលជាធរមាន។

លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល និងនាំចេញនៃក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្មបានមានប្រសាសន៍ថា ក្រឹត្យនេះអាចឱ្យអ្នកលក់ដុំនាំចេញអង្ករ​

ខណៈពេលដែលការបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់សហគ្រាសដើម្បីក្លាយជាអ្នកលក់ដុំ។ ដូច្នោះហើយការលុបបំបាត់លក្ខខណ្ឌលើការកាន់កាប់រោងម៉ាស៊ីនកិនស្រូវ និងឃ្លាំង​នានាបានអនុញ្ញាតឱ្យក្រុមហ៊ុនជួលកន្លែងបែបនេះ ដើម្បីកាត់បន្ថយថ្លៃដើម និងប្រើប្រាស់​អាជីវ​កម្ម​ផ្សេងទៀតដែលអាចរកបាន។ សហគ្រាសក៏មិនចាំបាច់ចុះបញ្ជីកិច្ចសន្យា​នាំចេញ​ដូចកាលពីលើកមុនទៀតដែរ។

តាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ប្រទេសវៀតណាមបាននាំ​ចេញអង្ករ​ចំនួន៤,០១លានតោនគិតជាទឹកប្រាក់ស្មើនឹង១,៧៣ប៊ីលានដុល្លារអាម៉េរិក ក្នុង​រយៈ​ពេល៧ខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង ២,១ ភាគរយ​គិតជាបរិមាណប៉ុន្តែធ្លាក់ចុះ ១៤,៣ ភាគរយគិតជាតម្លៃប្រចាំឆ្នាំ។

តួលេខនេះ រួមមាន ៦៥១.០០០តោនគិតជាទឹកប្រាក់ស្មើនឹង ២៨៥ លានដុល្លារ​ក្នុង​ខែកក្កដា។ នៅឆមាសទី១ឆ្នាំនេះ ប្រទេសហ្វីលីពីនជាអ្នកទិញធំជាងគេដែលបានទិញអង្ករ​នាំចេញ​របស់វៀតណាមចំនួន ៣៣,៧ភាគរយ។

ទន្ទឹមនឹងនេះដែរ ទីផ្សារដែលមានការកើនឡើងខ្លាំងក្នុងការនាំចូលអង្ករពីប្រទេស​វៀតណាម​រួមមានប្រទេសកូតឌីវ័រ(កើនឡើង ៦៧ភាគរយ) ហុងកុង ៦០ភាគរយ និងប្រទេស​អារ៉ាប់ប៊ីសាអូឌីត (៣៨ ភាគរយ) ៕

(ប្រភពVNA: បកប្រែដោយលោក មាស សំអុល)