ប្រទេសរុស្ស៊ីគោរពវិញ្ញានខណ្ឌដល់វិស្វករនុយក្លេអ៊ែរដែលបានស្លាប់ហើយប្តេជ្ញាអភិវឌ្ឍអាវុធថ្មីឲ្យបានសម្រេច

រុស្ស៊ី៖ មន្ត្រីជាន់ខ្ពស់ផ្នែកអាវុធនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ីបានសន្យាកាលពីថ្ងៃចន្ទនេះថានឹងសម្រេចឲ្យបានជោគជ័យក្នុងការអភិវឌ្ឍអាវុធថ្មី   នៅក្នុងពិធីគោរពវិញ្ញានខណ្ឌដល់វិស្វករនុយក្លេអ៊ែរចំនួន ៥ នាក់ដែលត្រូវបានស្លាប់ ក្នុងហេតុការណ៍មួយដែលអ្នកជំនាញរបស់សហរដ្ឋអាមេរិកសង្ស័យថាជាការសាកល្បងមិនបានជោគជ័យនូវគ្រាប់មីស៊ីលថ្មី  ដែលប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀពូទីន   បាននិយាយអំពីគ្រាប់មីស៊ីលនោះ  ដោយក្តីមោទនភាព ​ ។

វិស្វករទាំង ៥ នាក់បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនក្នុងឧប្បត្តិហេតុមួយអំឡុងពេលសាកល្បងកាំជ្រួចនុយក្លេអ៊ែរនៅលើផ្ទៃសមុទ្រស្ថិតនៅភាគខាងជើងនៃប្រទេសរុស្ស៊ី។

ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយនៅលើបណ្តាញសង្គមធ្វឺតធឺរកាលពីថ្ងៃច័ន្ទថាសហរដ្ឋអាមេរិកកំពុង“ទទួលបានមេរៀនច្រើន” ពីការផ្ទុះនេះ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៣.០៨.១៩)