ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ នៅក្នុងខេត្ត Dak Nong ប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩​ — យោងតាមគណៈកម្មាធិការគ្រប់គ្រងបង្កាស្រាវជ្រាវ និងសង្គ្រោះគ្រោះមហន្តរាយធម្មជាតិបានឱ្យដឹងថា ភ្លៀងដែលបានធ្លាក់ខ្លាំង នឹងអូសបន្លាយពេលបានបណ្តាលឱ្យមនុស្សចំនួន៥នាក់បានស្លាប់ និងបណ្តាលឱ្យខាតបង់សេដ្ឋកិច្ចសរុប១៣៥ប៊ីលានដុង (ជាង ៥,៨លានដុល្លារអាម៉េរិក) នៅខេត្ត Dak Nong ប្រទេសវៀតណាម។

គណៈកម្មាធិការនេះបានរាយការណ៍បន្ថែមនៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៩ នេះថា ភ្លៀងក្នុងអំឡុងពេល ៦ថ្ងៃចុងក្រោយនេះ បានជន់លិចផ្ទះចំនួន ១៥០ខ្នង នឹងបានធ្វើឱ្យរំខានដល់ចរាចរនៅតាមដងផ្លូវជាច្រើន។ ការរអិលបាក់ដីធ្ងន់ធ្ងរបំផុតត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅក្នុងឃុំ Dak Sin ស្រុក Dak R’Lap។

ផ្ទៃដីដាំដុះប្រមាណជិត ១.៥០០ហិកតាត្រូវបានលិចដោយទឹកជំនន់ ហើយស្ពាននៅជនបទចំនួន ១៤ និងរោងចក្រវារីអគ្គិសនីចំនួន ៣ បានរងការខូចខាត។ អាជ្ញាធរមូលដ្ឋានកំពុងឃ្លាំមើលស្ថានការណ៍ នឹងចាត់វិធានការបន្ទាន់ដើម្បីទប់ទល់និងផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)