កងទ័ពស៊ីរីដណ្តើមបានទីប្រជុំជនសំខាន់ៗចុងក្រោយពីក្រុមឧទ្ទាម

ស៊ីរី៖ ប្រភពពីយោធានិងក្រុមអ្នកឃ្លាំមើលសង្រ្គាមបាននិយាយថាកងទ័ពរដ្ឋាភិបាលស៊ីរីកាលពីថ្ងៃអាទិត្យបានដណ្តើម​កាន់កាប់ទីប្រជុំជនសំខាន់មួយនៅទីជនបទក្នុងខេត្តអ៊ីដលីប​ ភាគពាយព្យប្រទេសស៊ីរីដែលនេះជាការត្រួសត្រាយផ្លូវក្នុងការដើម្បីដណ្តើមកាន់កាប់តំបន់ជាច្រើនទៀតនៅក្នុងទីតំាងដ៏រឹងមាំចុងក្រោយរបស់ក្រុមឧទ្ទាមក្នុងប្រទេសនេះ។

កងទ័ពរដ្ឋាភិបាលបានដណ្តើមកាន់កាប់ទីប្រជុំជនអាល់ ហាប៊ីដ  នៅភាគខាងត្បូងខេត្តអ៊ីដលីប​   ហើយការដណ្តើមបានទីតំាងនោះ ​ត្រូវបានគេចាត់ទុកថាជាវិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងធ្វើឱ្យរាំងស្ទះដល់ខ្សែការពាររបស់ក្រុមឧទ្ទាមហើយនឹងសំរួលឱ្យកងទ័ពដណ្តើមបានទីប្រជុំជនជាច្រើនទៀតនៅភាគខាងត្បូងខេត្តអ៊ីដលីប ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សក្នុងប្រទេសស៊ីរីបាននិយាយថាវាគឺជាសមិទ្ធិផលសំខាន់បំផុតសម្រាប់កងទ័ពរដ្ឋាភិបាលស៊ីរីចាប់តាំងពីយុទ្ធនាការយោធាបានចាប់ផ្តើមនៅក្នុងតំបន់នោះ កាលពីចុងខែមេសាមក។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១២.០៨.១៩)