ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតពីការគំរាមបាញ់ប្រហារដ៏ធំបំផុតលើបណ្តាញសង្គមក្នុងរដ្ឋមីសសួរី

អាមេរិក៖ យោងតាមនាយកដ្ឋានប៉ូលីសក្រុងកាន់សាស់  ក្នុងរដ្ឋ មីសសសួរី  របស់អាមេរិក​ បានឱ្យដឹងថាអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតទំព័រមួយលើបណ្តាញទំនាក់ទំនងសង្គមដែលបានគំរាម​បាញ់ប្រហារដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកនៅឯហាងលក់ទំនិញវ៉់ល់ម៉ាត​ក្នុងទីក្រុងកាន់សាស់  ក្នុងរដ្ឋ មីសសសួរី  ។

ការគំរាមនេះត្រូវបានបង្ហោះកាលពីសប្តាហ៍មុនដោយជនម្នាក់ដែលបានអះអាងថារូបគេ មានអាវុធពាក់កណ្តាលស្វ័យប្រវត្តិធុន អេអ៊ែរ ​១៥ ចំនួន ២គ្រឿង និងគ្រាប់បែក ២២ គ្រាប់ហើយគោលដៅនៃការបាញ់ប្រហារទាំងនោះអាចកើតឡើងនៅឯហាងលក់ទំនិញវ៉់ល់ម៉ាត​ ​ក្នុងទីក្រុង កាន់សាស់ រដ្ឋមីសសួរី។

​​​ភ្នាក់ងារប៉ូលីសក្នុងក្រុងកាន់សាស់បាននិយាយថាភ្នាក់ងារអនុវត្តច្បាប់ជាច្រើនរួមទាំងភ្នាក់ងារអេហ្វប៊ីអាយ កំពុងស៊ើបអង្កេតចំពោះការគំរាមកំហែងនេះ។

អត្ថបទ ឆាយ វីកាល

ប្រភព អិមអេសអិន (១២.០៨.១៩)