ភាពយន្តឯកសារជាភាសាខ្មែរស្តីពីក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តចិនខ្មែរដ៏ឆ្នើមនឹងត្រូវចាក់ផ្សាយតាមប៉ុស្ដិ៍ទូរទស្សន៍មួយចំនួន

វិទ្យុជាតិកម្ពុជា៖

      ភ្នំពេញ៖  ក្នុងពេលឆាប់ៗខាងមុខនេះ ភាពយន្តឯកសារស្តីអំពីក្រុមការងារចាក់បញ្ចាំងភាពយន្តចល័ត​ចិនខ្មែរដ៏ឆ្នើម​របស់ប្រទេសចិនធ្វើដំណើរនៅព្រះរាជាណាចក្រកម្ពុជា ដែលថតដោយអគ្គស្ថានីយ​វិទ្យុ​និងទូរទស្សន៍មជ្ឈិមចិននឹងត្រូវចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍ Fresh News TV ទូរទស្សន៍ Nice TV និងទូរទស្សន៍ខ្សែកាប CDTV-TVK

      ភាពយន្តឯកសារនេះ បានតាមថតសកម្មភាពរបស់ក្រុមការងាររបស់វិទ្យុមិត្តភាពកម្ពុជាចិនដែលជាវិទ្យុមួយសហការបង្កើតឡើងដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និង វិទ្យុជាតិកម្ពុជានៃក្រសួងព័ត៌មានកម្ពុជា។ ក្រោមការណែនាំពីស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរចិននិងកម្ពុជា និងដើម្បីធ្វើឱ្យប្រជាជនប្រទេសទាំងពីរមានការយល់ដឹងពីគ្នាកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិនខ្មែរដ៏ឆ្នើមលើកទី៣” ក៏ត្រូវបានបន្តបេសកកម្មរបស់ខ្លួនបន្តទៀតក្រោមកិច្ចសហប្រតិបត្តិការរវាងស្ថានទូតចិនប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជា     ចិន។ ជាមួយគ្នានេះក្រុមការងារចាក់បញ្ចាំងផ្ទាល់របស់វិទ្យុមិត្តភាពកម្ពុជាចិនរួមសហការជាមួយនាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ក៏បានបន្តបេសកកម្មរបស់ខ្លួនបន្តទៀតផងដែរដោយធ្វើដំណើរតាមបណ្ដាខេត្តមួយចំនួនដើម្បីចាក់បញ្ចាំងភាពយន្តចិនខ្មែរដ៏ឆ្នើមជូនបងប្អូនប្រជាជនខ្មែរទស្សនា។ ក្រុមការងារចាក់បញ្ចាំងភាពយន្តនេះបានចាប់ផ្ដើមបង្កើតឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់សព្វថ្ងៃ ហើយបានធ្វើដំណើរឆ្លងកាត់ខេត្តនិងក្រុងចំនួន២០ ដោយបានចាក់បញ្ចាំងភាពយន្តចិននិងខ្មែរដ៏ឆ្នើមជូនប្រជាជនខ្មែរចំនួនជិត១០ម៉ឺននាក់ចូលរួមទស្សនា ហើយឆ្នាំ២០១៩នេះ ក្រុមការងារនេះនឹងចេញដំណើរចាក់បញ្ចាំងភាពយន្តតាមបណ្ដាខេត្តផ្សេងៗទៀតនៅខែវិច្ឆិកាខាងមុខនេះផងដែរ។

      ភាពយន្តឯកសារជាភាសាខ្មែរនេះត្រូវបានបកប្រែ និងបញ្ចូលសំឡេងដោយវិទ្យុមិត្តភាពកម្ពុជាចិន និងទូរទស្សន៍ Nice TV

ពេលវេលាចាក់បញ្ចាំង៖

ទូរទស្សន៍ជាតិកម្ពុជា      លើកទី១ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ម៉ោង៨៖៣០ព្រឹក។

​​​​​​​​​                                    លើកទី២ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ម៉ោង១៤៖៣០ រសៀល។

ទូរទស្សន៍ Fresh News TV លើកទី១ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ម៉ោង២១៖០០យប់។

​​​​​​​​​                                     លើកទី២ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ម៉ោង១៦៖០០ រសៀល និងម៉ោង២១៖០០យប់។

ទូរទស្សន៍ Nice TV        ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ម៉ោង២០៖០០យប់។

​​​​​​​​​ទូរទស្សន៍ខ្សែកាប CDTV-TVK   ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ម៉ោង២១៖០០យប់។

 

សូមស្វាគមន៍ទស្សនានិងសូមអរគុណ!