អភិបាលខេត្តកំពង់ចាម ប្រកាសឲ្យមន្រ្តីជំនាញពិនិត្យគុណភាពផ្លូវ ឲ្យបានម៉ត់ចត់ ដើម្បីទទួលបានផ្លូវមានគុណភាពល្អ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាមោ៖


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យមន្ត្រីជំនាញពិនិត្យមើលគុណភាពផ្លូវ ឲ្យល្អិតល្អន់ ដើម្បីទទួលបានផ្លូវមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង។
ការជំរុញរបស់ឯកឧត្តម ធ្វើឡើងក្នុងឱកាសដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលផ្លូវ ក្រាលកៅស៊ូ DBST មួយខ្សែ ដែលមានប្រវែង៤៣០ម៉ែត្រ នៅចំណុចភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែសីហានេះ ខណៈផ្លូវមួយខ្សែនេះ ជាផ្លូវធ្វើដំណើរចូលទៅកាន់សាលាភូមិភាគទី២ នឹងនៅថ្ងៃអនាគតទីតាំងខាងក្នុង នឹងក្លាយទៅជាពន្ធធនាគារខេត្តកំពង់ចាម ផងដែរ។ឯកឧត្តម បញ្ជាក់ថា មានផ្លូវមានក្តីសង្ឃឹម តាមយុទ្ធសាស្ត្ររបស់រាជរាដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺយកចិត្តទុកដាក់លើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ជាចំបង៕