អង្គការសហប្រជាជាតិ៖ អ្វីទៅដែលជារបាយការណ៍អាកាសធាតុថ្មី?  

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ — ការកើនឡើងសីតុណ្ហភាពដែលកាន់តែធ្ងន់ធ្ងរ ដោយសារការកាប់បំផ្លាញព្រៃឈើ នឹង​ការធ្វើអាជីវកម្មធនធានដីធ្លី និងទឹកហួសកម្រិត បង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់​សន្តិសុខ​ស្បៀងអាហាររបស់មនុស្សជាតិ។ ហើយរបបអាហារ ដែលពឹងផ្អែកតិចតួចលើ​ផលិតផល​សាច់ និងទឹកដោះគោអាចជួយដោះស្រាយវិបត្តិបាន។ នេះគឺជាចំណុចសំខាន់នៃ​របាយការណ៍ថ្មីរបស់ក្រុមអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ(IPCC) ដែលត្រូវ​បាន​អនុម័តនៅទីក្រុងហ្សឺណែវ ដោយគណៈប្រតិភូមកពីបណ្តាប្រទេសចំនួន ១៩៥ប្រទេស ហើយបានចេញផ្សាយនៅថ្ងៃនេះ។

« អាកាសធាតុដែលមើលឃើញចេញពីចានរបស់ខ្ញុំ» គឺជាការរំពឹងទុកយ៉ាងច្បាស់​ដែល​ត្រូវបានជ្រើសរើសដោយអ្នកជំនាញអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដើម្បីប្រកាស​អាសន្ន​ដល់​ថ្នាក់ដឹកនាំនយោបាយ និងពលរដ្ឋ អំពីផលប៉ះពាល់ដោយផ្ទាល់នៃការឡើងកម្តៅ​ពិភពលោក ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀងអាហារនៃភពផែនដីទាំងមូល។

បន្ទះអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ គឺជាវេទិកាវិទ្យាសាស្ត្រដែលបង្កើត​ឡើងក្នុងឆ្នាំ១៩៨៨ ដោយស្ថាប័នអង្គការសហប្រជាជាតិចំនួនពីរ គឺអង្គការឧត្តុនិយមពិភព​លោក និងកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ ដើម្បីសិក្សាអំពីការឡើងកម្តៅពិភព​លោក។

«ការប្រែប្រួលអាកាសធាតុការបំផ្លាញដីខ្សាច់ ការរិចរិលដី ការគ្រប់គ្រងដីប្រកបដោយ​និរន្តរភាព សន្តិសុខស្បៀង និងលំហូរឧស្ម័នផ្ទះកញ្ចក់ពីប្រព័ន្ធអេកូឡូស៊ីនៅលើដី» គឺជា​ចំណង​ជើង​វែងនៃរបាយការណ៍ថ្មីដែលបានបង្ហាញយ៉ាងច្បាស់។ ឯកសារចំនួន ១២០០ ទំព័រ​ដែល​ជាការវិភាគវិទ្យាសាស្ត្រលម្អិតបំផុត ដែលមិនធ្លាប់មានលើបញ្ហាទាំងនេះបានបញ្ជាក់ថា ​ការកើនឡើងឥតឈប់ឈរនៃសីតុណ្ហភាពមធ្យមសកល (កំណត់ត្រាប្រវត្តិសាស្រ្តកាល​ពីខែ​មុន) នឹងការកេងប្រវ័ញ្ចធនធានធម្មជាតិ ដែលមិនធ្លាប់មានពីមុនមកដោយមនុស្ស ​គឺជាការ​គំរាមកំហែងកាន់តែគ្រោះថ្នាក់ ហើយត្រូវតែបញ្ឈប់ដើម្បីជៀសវាងគ្រោះមហន្តរាយ។

ជាការពិត អ្នកជំនាញបានចង្អុលបង្ហាញថា សកម្មភាពមនុស្សបានធ្វើឱ្យខូចខាតដី​មួយភាគបួននៃដីដែលមិនត្រូវបានគ្របដណ្តប់ដោយផ្ទាំងទឹកកក ខណៈពេលដែលការ​ប្រកួត​ប្រជែងកាន់តែខ្លាំងឡើងសម្រាប់ការប្រើប្រាស់ដីធ្លី គឺប្រព័ន្ធអេកូឡូស៊ីកាន់តែយ៉ាប់យ៉ឺន។

អ្នកនិពន្ធនៃរបាយការណ៍បានធ្វើការបដិសេធ ចំពោះភាពផ្ទុយគ្នានៃប្រព័ន្ធចំណីអាហារពិភពលោកបច្ចុប្បន្ន ជាពិសេសការកើនឡើងនៃការប្រើប្រាស់សាច់ (ទោះបីជាពួកគេមិន​បានទទួលជោគជ័យក្នុងការអញ្ជើញបរិភោគតែបន្លែឬអាហារបួសក៏ដោយ)៖ មនុស្សប្រមាណ ៨២០លាននាក់ ទទួលរងនូវភាពអត់ឃ្លានខណៈមនុស្សពេញវ័យមានចំនួន ២ប៊ីលាននាក់​ គឺធាត់ឬលើសទម្ងន់ហើយអាហារ ៣០ ភាគរយត្រូវខ្ជះខ្ជាយ។

ផលប្រយោជន៍ទាំងអស់នៃឧស្សាហកម្មកសិកម្ម និងព្រៃឈើដែលមានឥទ្ធិពល​ដែល​បានទទួលខុសត្រូវចំពោះវិបត្ដិបច្ចុប្បន្នក៏ត្រូវបានគេបដិសេធដែរ។ ឯកសារនេះ​ ស្នើឱ្យមាន​ដំណោះស្រាយផ្សេងៗគ្នា ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីរួមមានការអភិវឌ្ឍជីវគីមី នឹងការចូល​រួម​ដោយផ្ទាល់របស់ប្រជាជនក្នុងតំបន់ ដោយមានលទ្ធភាពអាចប្រឈមនិងបញ្ហាចម្បង ​គឺ​ការផ្តល់ស្បៀងអាហារដល់ប្រជាជនចំនួន១១,២ប៊ីលាននាក់ក្នុងឆ្នាំ២១០០ ដោយមិនលើស​ពី​កម្រិត​ដ៏ប្រសើរនៃការឡើងកម្តៅអាកាសធាតុឡើយ ត្រឹម១,៥អង្សាដែលបានបង្កើតឡើង​ដោយ​​​កិច្ចព្រមព្រៀងក្រុងប៉ារីស៕

(ប្រភពAIG: បកប្រែដោយលោក មាស សំអុល)