មីយ៉ាន់ម៉ា៖ មនុស្សរាប់ម៉ឺននាក់បានផ្លាស់ទីលំនៅដោយសារទឹកជំនន់

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ — យោងតាមមន្រ្តីក្នុងតំបន់បានឱ្យដឹងថា ទឹកជំនន់នៅទូទាំងប្រទេសមីយ៉ាន់ម៉ាបានបង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់ចេញពីផ្ទះរបស់ពួកគេក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
រូបភាពពីលើអាកាសពីទីប្រជុំជន Shwegyin នៅតំបន់ Bago ភាគឦសានបាន​បង្ហាញ​ឱ្យឃើញនូវតំបន់នេះដែលបានក្លាយជាផ្ទៃទឹកបឹងដ៏ធំទូលាយ។ មានតែដំបូលផ្ទះជាច្រើននៅ​តាមដងទន្លេ Sittaung ប៉ុណ្ណោះ ដែលអាចមើលឃើញ។

កម្លាំងសង្គ្រោះបន្ទាន់ត្រូវបានគេប្រមូលផ្តុំដើម្បីនាំប្រជាជនទៅកាន់តំបន់ដីគោក។ មនុស្ស​ជាច្រើនបានស្វែងរកទីជម្រកនៅក្នុងវត្តក្នុងតំបន់។

តាមក្រសួងសុខុមាលភាពសង្គម ជំនួយសង្គ្រោះ នឹងការតាំងទីលំនៅថ្មីនៅតំបន់ Bago និងរដ្ឋមន និងការ៉ែន ភាគច្រើនគឺបានរងគ្រោះដោយសារទឹកជំនន់។

ពួកមន្ត្រីក្នុងតំបន់បាននិយាយថា បច្ចុប្បន្ននេះមានប្រជាជនជាង ៣ម៉ឺននាក់នៅទូទាំង​ប្រទេស​ផ្លាស់ទីលំនៅដោយសារទឹកជំនន់៕

(ប្រភព VNA: បកប្រែដោយលោក មាស សំអុល)