មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែងដកហូត ចំណីអាហារហួសសុពលភាព នឹងគ្មានគុណភាពប្រើប្រាស់នៅផ្សារអូរឬស្សីថ្មីនិងផ្សារគីឡូលេខ២

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖


សាខាកាំកុងត្រូលខេត្តស្ទឹងត្រែងសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម ចុះ ពិនិត្យចំណីអាហារដែលបងប្អូនអាជីវករតាំងលក់ នៅផ្សារអូរឬស្សីថ្មី-និងផ្សារគីឡូ២ក្នុងក្រុង ហើយចំណីអាហារហួសសុពលភាពនឹងគ្មានគុណភាពប្រើប្រាស់ ដកហូតយកមកកំទេចចោល ដើម្បី ជៀសវាងផលប៉ះពាល់សុខភាព ទៅដល់អ្នកបរិភាគ។
លោក គឹមប្រុស ប្រធានសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា៖ការចុះពិនិត្យទំនិញនៅថ្ងៃទី០៩សីហាឆ្នាំ២០១៩នេះមន្ត្រី ជំនាញដកហូតបានទឹកក្រូច -ទឹកត្រីនិងប័រប្រអប់មួយចំនួនដើម្បីកុំឱ្យបងប្អូនអាជីវករទុកលក់បន្តទៀត។
លោកថា៖ការអនុវត្តបែបនេះគឺចង់លើកកំពស់សុខភាពដល់អ្នកបរិភោគនិងចៀសវាងកុំឲ្យភ្ញៀវទេសចេរឬប្រជាពលរដ្ឋមកពីទីជនបទ ទិញចំណីអាហារខ្លះមានភាពមិនប្រក្រតី បង្កផលប៉ះពាល់ ផ្នែកសុខភាពជាពិសេសក្នុងពេលដែលបងប្អូនអាជីវករលក់មិនបានត្រួតពិនិត្យ។
លោកស្រីស៊ុ សំណាង ប្រជាពលរដ្ឋមកពីឃុំសាមឃួយស្រុកសេសាន បានគាំទ្រជាមួយវិធានការនេះព្រោះពួកគាត់មិនសូវបានពិនិត្យមើលបានច្បាស់លាស់ទេ មកទិញជឿតែលើអ្នកលក់តែប៉ុណ្ណោះ ហើយទំនិញខ្លះក៍មានហួសកាលកំណត់ប្រើប្រាស់ទៀតផង។លោកស្រីថា៖ទទួលបានការពន្យល់ណែនាំពីមន្ត្រីជំនាញចំណេះដឹងនេះនឹងយកទៅបង្ហាត់បង្ហាញតៗគ្នាដើម្បីបង្កើនការប្រុងប្រយត្ន័លើកកម្ពស់ថែរក្សាសុខភាព ។
លោកម៉ៅ សុគុណ អាជីវករលក់ទំនិញនាំចូលនៅផ្សារអូរឬស្សីថ្មីបានអះអាងថា៖កន្លងមកគាត់ធ្លាប់ទិញទំនិញមួយចំនួនមិនបានពិនិត្យ ធ្វើឲ្យទំនិញនោះហួសកាលបរិច្ឆេទប្រើប្រាស់ពិបាកលក់ ហើយក្រោយពីទទួលបានការពន្យល់ណែនាំពីមន្ត្រីជំនាញមក អ្នកលក់ក៏យល់អ្នកទិញក៍ចេះមើល បានទាំងអស់គ្នា។
លោកសន្យាថា៖ទទួលបាននៅចំណេះដឹងនេះមុនពេលនាំចូលទំនិញផ្សេងៗលោកនឹងអនុវត្តតាមការណែនាំ ដោយពិនិត្យគុណភាព-មើលស្លាកសញ្ញានិងកាលបរិច្ឆេទប្រើប្រាស់ជាមុន ដើម្បីកុំឲ្យពេលសមត្ថកិច្ចមកពិនិត្យមានកំហុសដកហូតយកនាំឲ្យខាតបង់ថវិកា។
លោកភូ.សុខគាមន្ត្រីជំនាញមន្ទីពាណិជ្ជកម្មខេត្តបានគាំទ្រចំពោះការលើកកម្ពស់ប្រុងប្រយ័ត្ននេះ ព្រោះយើងបានការពារសុខភាពរស់នៅទាំងអស់គ្នានឹងចៀសផុតពីផលប៉ះពាល់ផ្នែកសុខភាព ដែលបណ្តាលមកពីចំនីអាហារ។
សូមបញ្ជាក់ថា៖ការចុះពិនិត្យចំណីអាហារថ្ងៃនេះមន្ត្រីជំនាញដកហូតបានទឹកក្រូចដប៥៨ដបទឹកត្រី១១ដបនិងប័រ ៥ប្រអប់យកមកកម្ទេចចោល ដើម្បីព្រមានដក់អ្នកផ្សេងៗទៀតកុំឱ្យចេះតែលួចលាក់យកទំនិញខូចគុណភាពមកលក់ ធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ៕