ក្រុមយុទ្ធជនហ៊ូធីក្នុងប្រទេសយេម៉ែនប្រើដ្រូនវាយប្រហារលើអាកាសយានដ្ឋានរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត

យេម៉ែន៖ យោងតាមអ្នកនាំពាក្យនៃសម្ព័ន្ធមិត្តកងទ័ពអ៊ីរ៉ង់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាក្រុមយុទ្ធជនហ៊ូធី ក្នុងប្រទេសយេម៉ែនបាន​​ប្រើ​ដ្រូនវាយប្រហារទៅលើអាកាសយានដ្ឋានអាបា ​ស្ថិតនៅភាគខាងត្បូងប្រទេសអារ៉ាប់ប៊ីសាអូឌីត។

អ្នកនាំពាក្យក្រុមចម្រុះដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតប្រឆាំងនឹងក្រុមយុទ្ធជនហ៊ូធី ក្នុងប្រទេសយេម៉ែនបាននិយាយនៅថ្ងៃសុក្រនេះថាដ្រូនមួយដែលមានគោលដៅវាយប្រហារទៅលើអាកាសយានដ្ឋានអាបា ​ ត្រូវបានស្ទាក់​និងបាញ់ទម្លាក់  ។

ក្រុមយុទ្ធជនហ៊ូធី  ដែលគ្រប់គ្រងតំបន់សាណាអា ក្នុងប្រទេសយេម៉ែនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះបានបង្កើនការវាយប្រហាររបស់ពួកគេប្រឆាំងនឹងគោលដៅមួយចំនួនក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៩.០៨.១៩)