កងកម្លាំងស្រុកស្ទឹងត្រង់បង្ក្រាបបទល្មើសនេសាទខុសច្បាប់២កន្លែងផ្សេងគ្នា

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ៖

      ខេត្តកំពង់ចាម៖ កងកំលាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកំ​លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួន សហការជាមួយកំលាំង​ខ័ណ្ឌ​ជលផលខេត្តកំពង់ចាម បានចុះបង្ក្រាបបទ​ល្មើសនេ​សាទខុស​ច្បាប់​ចំនួន 02គោលដៅផ្សេងគ្នា។
មន្ត្រីចុះបង្រ្កាបបទល្មើសនេសាទ ខុសច្បាប់បានអោយដឹងថា ការ​បង្ក្រាបគោលដៅទី 1នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៩គឺនៅព្រែក​ខ្ពប​តា​ងួន ស្ថិតក្នុងឃុំ ខ្ពប តា ងួន ដោយបានរុះរើរបាំង ផ្ជិតព្រែកចំនួន02​កន្លែងស្មើនិង50ម៉ែត្រព្រមទាំងរឹបអូស​ឧបករណ៏​រ៉ាវចំនួន 01មាត់និង​ឧបករណ៏លូស្បៃមុងចំនួន 01មាត់។ ចំពោះគោលដៅទី2វិញ​គឺនៅចំ​ណុច​ព្រែកសង្កែ ស្ថិតក្នុងឃុំពាមកោះស្នាដោយសមត្ថកិច្ច​រុះរើរបាំង​ផ្ជិតព្រែកចំនួន03កន្លែងស្មើ30ម៉ែត្រ រឹបអូសឧបករណ៏រ៉ាវចំនួន 05មាត់។
សូមបញ្ជាក់ថាចំពោះឧបករណ៏ដែលរឹបអូសបានទាំង២កន្លែងនេះ កងកម្លាំងសមត្ថកិច្ចបានកាប់បំផ្លាញចោលនៅហ្នឹងកន្លែងតែម្ដង៕