កម្ពុជា-ស្រីលង្កាចុះកិច្ចព្រមព្រៀង នាំមកនូវកិច្ចសហប្រតិបត្តិការវិស័យ ការទូត និងពាណិជ្ជកម្ម

វិទ្យុជាតិកម្ពុជា៖ ដោយលោកម៉ឹង កុសល

ភ្នំពេញ៖ ដើម្បីពង្រឹងទំនាក់ទំនងវិស័យការទូត និងពាណិជ្ជកម្ម ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា នៅរសៀលថ្ងៃពុធ ទី ០៨ ខែសីហា ឆ្នាំ២០១៩ នេះ បានចុះហត្ថលេខាឯកសារកិច្ចសហប្រតិបត្តិការចំនួនពីរ គឺ៖ (១ ) អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចពិគ្រោះយោបល់ រវាងក្រសួងការ
បរទេសនៃប្រទេសទាំងពីរ និង(២) អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជានិងសភាពាណ៏ជ្ជកម្មក្រុងកូឡុំបូ។
ពិធីចុះហត្ថលេខាលើឯកសារដ៏សំខាន់នេះ បានប្រព្រឹត្តិឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ម៉ែអ៊ីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីស្រីលង្កា៕