អាជ្ញាធរខេត្តកំពង់ចាម ហុំពន្ធ័ ដាក់ព្រំដីទំនប់មេទឹក ភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ មិនឲ្យមានការទិញលក់ឡើយ

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម

អភិបាលស្រុកបាធាយបានថ្លែងថា ប្រសិនបើប្អូនប្រជាពលរដ្ឋ លក់ ឬទិញ សម្បត្តិសាធារណៈដូច ទំនប់មេទឹក នៅក្នុងភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាឬក៏នៅតាមតំបន់មួយចំនួនទៀត គឺសុទ្ធតែជាបញ្ហាខុសច្បាប់ បើទោះក្នុងរូបភាពណាក៍ដោយ ព្រោះមិនត្រឹមតែអាជ្ញាធរថ្នាក់ខេត្ត ថ្នាក់ស្រុក ក៍គ្មានសិទ្ធិទិញលក់ផងដែរ។

លោក ផេន សុផល អភិបាលស្រុកបាធាយបានថ្លែង នៅព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ខណៈ អាជ្ញាធរស្រុកបាធាយ សហការជាមួយមន្ទីរធនធានទឹក និងឧត្តុរនិយម ខេត្តកំពង់ចាម និង មន្ត្រី ជំនាញ ពាក់ពន្ធ័ បានបើកកិច្ចប្រជុំ ជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ ពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលកំពុងជួបបញ្ហាទំនាស់វិវាទមេទឹក ដែលជាប្រភពទឹក (អាងស្តុបទឹក ) ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋយកមកប្រើប្រាស់ ធ្វើស្រែប្រាំងនៅរដូវទឹកសម្រក នឹងធ្វើការហុំពន្ធ័ជាសម្បត្តិរដ្ឋឡើងវិញ។

លោកអភិបាលស្រុកបាធាយបាន សុំឲ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលទំនប់មេទឹក ក៍ដូចប្រជាកសិករដែលធ្វើស្រែចំការ ត្រូវរួមសហការគ្នាថែរក្សា ការពារ ទុកធ្វើជាប្រភពទឹកធ្វើស្រែប្រាំង នឹងស្រែវស្សា ។ ពោលធ្វើយ៉ាងណា កុំទន្ទ្រានដីរដ្ឋធ្វើសម្បត្តិឯកជន កុំឲ្យជឿការញុះញ៉ុងអ្នកដ៍ទៃ យកសម្បត្តិធម្មជាតិធ្វើអាជីវកម្ម ផ្ទាល់ខ្លួន, គឺរួមគ្នាជួយសហការ ថែរក្សាសម្បត្តិរួមដើម្បីផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធាន និងឧតុនិយម ខេត្តកំពង់ចាម បានបញ្ជាក់ ថា ខាងមន្ទីរ សហការជាមួយអាជ្ញាធរស្រុក បាធាយ នឹងហុំពន្ធ័ទំនប់ និងអាងស្តុកទឹក ក្នុងភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ មិនឲ្យមានអ្នកយកទៅលក់ ឬទិញបានឡើយ។ បច្ចុប្បន្ននេះ អាជ្ញាធរខេត្តកំពង់ចាម ចាត់ទុកទំនប់ទឹកនេះជាសម្បត្តិសាធារណៈរបស់រដ្ឋ៕