៤៦ប្រទេសចុះហត្ថលេខាលើអនុសញ្ញាសម្របសម្រួលអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ប្រទេសចំនួន៤៦ ដែលរួមមានទាំងសហរដ្ឋអាមេរិក នឹងចិនផង បានចុះហត្ថលេខាលើអនុសញ្ញាសិង្ហបុរីស្តីពីការសម្របសម្រួល។

នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បាននិយាយនៅក្នុងពិធីចុះហត្ថលេខានេះថា កិច្ចព្រមព្រៀងនេះហៅថា សន្ធិសញ្ញាសិង្ហបុរី ដែលនឹងជួយដោះស្រាយជម្លោះដោយមិនធ្វើឱ្យមានភាពស្មុគស្មាញដល់ស្ថានភាព នឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ កិត្តិយស និងផលប្រយោជន៍របស់ប្រទេសដែលជាភាគី ហត្ថលេខី។

លោកបាននិយាយបន្ថែមថា អនុសញ្ញានេះក៏នឹងចូលរួមចំណែកក្នុងការលើកកម្ពស់កិច្ចអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងនិរន្តរភាព នៃសកម្មភាពធុរៈកិច្ចពាណិជ្ជកម្ម នឹងការវិនិយោគនៅក្នុងពិភពលោក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)