រដ្ឋមន្រ្តីក្រសួងទេសចរណ៍បញ្ជាឲ្យមន្ទីរទេសចរណ៍រាជធានីចាត់វិធានការចំពោះអាជីវកម្មទេសចរណ៍ដែលគ្មានច្បាប់

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា ០៧ ០៨ ១៩៖

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បញ្ជាឲ្យមន្ទីរទេសចណ៍ររាជធានីចាត់វិធានការចំពោះអាជីវកម្ម ទេសចរណ៍ដែលគ្មានច្បាប់ដោយណែនាំអោយពួកគេត្រូវទៅសុំអាជ្ញាប័ណ្ណអាជីវកម្មទេសចរណ៍បន្ទាន់ ដើម្បីធានាបានភាពស្របច្បាប់។
ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានជំរុញៀ្យមន្ទីរទេសចររាជធានីចាប់ផ្ដើមពង្រឹងការចុះពិនិត្យចំពោះអាជីវកម្មទេសចរណ៍អត់ច្បាប់ជាង១២០០កន្លែងអោយវិលទៅភាពស្របច្បាប់នៅចុងឆ្នាំ២០១៩នេះ ដើម្បីបង្កើនចំណូលចូលជាតិ។
ថ្លែងក្នុងពិធីប្រកាសតែងតំាងប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញឯកឧត្តមរដ្ឋមន្រ្តី បានអៈអាងថា ក្រុមអាជីវកម្មដែលគ្មានច្បាប់ជាង១២០០កន្លែងនេះបានធ្វើឲ្យបាត់បង់ចំណូល ចូលជាតិជាច្រើន ហើយវាជាការរកស៊ីពុំត្រឹមត្រូវតាមច្បាប់។ ឯកឧត្តមបានបន្ថែមថា ប្រសិនបើអាជីវកម្មទំាងនោះមិនអនុវត្តន៍ទៅតាមច្បាប់ ត្រូវតែប្រើវិធានការក្តៅបិទអាជីវកម្មឬផាកពិន័យទៅតាមច្បាប់ ដើម្បីអោយម្ចាស់អាជីវកម្មទំាងនោះរត់ទៅរកការសុំ អាជ្ញាប័ណ្ណក្លាយជាអាជីវកម្មស្របច្បាប់វិញ។
« ទុករយៈពេល៤ខែ ដើម្បីឲ្យមន្ទីរទេសចររាជធានីចុះអនុវត្ដការងារនេះ ដើម្បីធានាឲ្យអាជីវកម្មទាំងអស់នៅរាជធានីភ្នំពេញមានភាពស្របច្បាប់អញ្ចឹង ប្រធានមួយអនុប្រធាន២គឺ៣ វាស្មើនឹងម្នាក់ធ្វើតែ៣០០ជាងទេ ៣០០ជាងធ្វើ៤ខែ ហើយមកដាក់ច្រកចេញចូលខណ្ឌ កន្លែងសាលារាជធានី សហការជាមួយច្រករាជធានី ត្រូវធ្វើអោយគេទាំងអស់ នឹងទៅដល់ចុងឆ្នាំម៉ា១២០០នឹងត្រូវធ្វើអោយហើយ បាត់ចំណូលប៉ុន្មាន អានឹងមិនមែនចំណូលពីសារពើពន្ធ ហើយបាត់ចំណូលប៉ុន្មានពីអត់អាជ្ញាប័ណ្ណ វាអត់បានចំណូលមករដ្ឋនោះទេ បានចំណូលទៅបុគ្គល តែឥឡូវត្រូវធ្វើ‌‌”។
ជាមួយគ្នានេះដែរឯកឧត្ដមរដ្ឋមន្រ្ដីក៏បានជំរុញឲ្យមន្ទីរទេសចររាជធានីផ្ដល់អាជ្ញាប័ណ្ណនោះ ក៏ត្រូវតែពិនិត្យមើលលើស្លាកយីហោ ដូចជាមិនសរសេរអក្សរជាតិ ឬខុសអក្ខរ៉ាវិរុទ្ធជាដើម។
លោកម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញដែលទើបតែឡើងកាន់តួនាទីថ្មី បានប្តេជ្ញានឹងអនុវត្តកិច្ចការនេះអោយសម្រេចបានជោគជ័យ ដើម្បីធានាបានផលប្រយោជន៍ជូន ជាតិមាតុភូមិ។ លោកបានបន្តថា មន្ទីរទេសចរណ៍រាជធានីភ្នំពេញនឹងជំរុញការងារលើកកម្ពស់ ឧស្សាហកម្មទេសចរណ៍ក្នុងក្របខណ្ឌរាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើង តាមរយៈការខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបំពេញការងារជូនក្រសួងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រតិបត្តិករទេសចរណ៍ និងបម្រើប្រជាជន ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានអាជីវកម្មទេសចរណ៍រហូតដល់ជាង៣ពាន់មូលដ្ឋាន ក្នុងនោះ៦០ភាគរយជាអាជីវកម្មទេសចរណ៍ស្របច្បាប់៕