មជ្ឈមណ្ឌលអង្គការស្ទឹងត្រែងអភិវឌ្ឍន៏ ស្ត្រី ស្ទឹងត្រែង ព្រួយបារម្ភ ពីការបាត់បង់ តម្បាញសូត្រខ្មែរ

វិទ្យុជាតិកម្ពុជា៖ដោយលោកគឹមហឿនស្ទឹងត្រែង 0៧ ០៨ ២០១៩៖

មជ្ឈមណ្ឌលតម្បាញសូត្របែបបុរាណខ្មែរនៅខេត្តស្ទឹងត្រែង ប្រឈមទៅនិងវិបត្តិទីផ្សារ ធ្វើឱ្យបងប្អូនស្ត្រីធ្លាប់ប្រកបរបរនេះ ត្រូវ​បាត់បង់ប្រាក់ចំណូលក្នុងគ្រួសារ ហើយពេលនេះមជ្ឈមណ្ឌល បានកាត់បន្ថយបុគ្គលិកពីចំនួន៨០​នាក់មកនៅត្រឹម​តែ​៦នាក់​ប៉ុណ្ណោះ។
លោកស្រី លឹម​សេងអ៊ីមប្រធានផ្នែកគ្រប់គ្រងទីផ្សារលក់ផលិតផលសូត្របានទ​ទួលស្គាល់ថាផលិតផលសូតខ្មែរនិងបាត់បង់​សកម្មភាពក្នុងពេលដ៍ឆាប់នេះពីព្រោះផលិតផលតម្បាញសូត្រដោយដៃបានបាត់បង់ទីផ្សារនាំចេញ នៅក្នុងឆ្នាំនេះ។ លោកស្រីអះអាងថាៈបងប្អូនស្រី្តដែលមកបំរើការងារធ្វើតម្បាញនេះគឺពួកគាត់អាចមានជំនាញមួយពិតប្រាកដនិងមានប្រាក់ចំណូលសំរាប់ដោះស្រាយជីវភាពក្នុងគ្រួសារតែបច្ចុប្បន្នត្រូវបាន តាក់បន្ថយស្ទើតែទាំងស្រុងទៅហើយ។ក្នុងនាមខ្ញុំជាអ្នកកាន់ខាងទីផ្សារនាងខ្ញុំសំណូមពរទាំងភ្ញៀវក្នុងប្រទេស ក្រៅប្រទេស សូមជួយគាំទ្រដល់ផលិតផលសូត្រនេះគឺជាស្នាដៃរបស់កូនខ្មែរ អញ្ចឹងសូមជួយគាំទ្រ យើងអាចរក្សាស្នាដៃនេះទុក ឱ្យកូនខ្មែរជំនាន់ក្រោយៗបានឃើញតទៅមុខទៀត បើសិនជាភ្ញៀវទាំងអស់ទាំងក្រៅប្រទេសទាំងក្នុងប្រទេសមិនជួយគាំទ្រដល់សូត្រខ្មែរនេះទេវានិងឈានទៅដល់ការបាត់បង់ក្នុងពេលដ៏ឆាប់ៗនេះ ។
លោក គឹម ដារាចាន់ ប្រធានអង្កការស្ទឹងត្រែងអភិវឌ្ឍន៍ស្រ្តីបានបញ្ជាក់ថា៖ផលិតផលតម្បាញ ហូល ក្រមា-សម្ភារៈតុបតែលំអរនិងសំលៀកបំពាក់ផ្សេងៗទៀតសព្វថ្ងៃនេះ មជ្ឈមណ្ឌល ជួបការលំបាក ព្រោះភ្ញៀវជាតិយើងមិននិយមប្រើបាស់ទេ ចំណែកភ្ញៀវបរទេសបាត់វត្តមានទាំងស្រុងនៅឆ្នាំ២០១៩នេះ។ លោកអះអាងថាៈ ផលិតផលសូត្របែបបុរាណខ្មែរ សព្វថ្ងៃ ទីផ្សារនាំចេញ ពិបាកជាងមុន ទើបបង្ខំឱ្យអង្គការនេះបិទសកម្មភាពនិងកាត់បន្ថយប្រតិបត្តិករស្ទើអស់ ព្រោះផ្នែកផលិតកម្មនេះ នៅខេត្តតាកែវ-កំពុងចាម-កណ្តាល-សៀមរាប និងខេត្តព្រះវិហារ បានផ្អាកសកម្មភាពហើយ។
លោកស្រី ផាត់ ណាត អាយុ៧២ឆ្នាំ ចាស់ទុំ នៅភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុង ខេត្តស្ទឹងត្រែង បានលើកឡើងថា ៖ពលរដ្ឋខ្មែរយើង មិនចង់ឱ្យបាត់បង់មុខរបបរតម្បាញនេះទេព្រោះវាជាសម្បត្តិវប្បធ៌មរបស់ដូនតាមានពីបុរាណកាលមក។ លោកស្រីស្នើឱ្យ អាជ្ញាធរពាក់ព័ន្ធ និងអង្កការដៃគូរផ្សេងៗទៀត ជួយរិះរកយុទ្ធវិធីគាំទ្រផលិតផលតម្បាញសូត្រខ្មែរយើងមួយនេះ សំរាប់កូនទុកឱ្យចៅជំនាន់ក្រោយៗបានឃើញនិងបានស្គាល់បើមិនបានចេះធ្វើក៍ហីទៅចុះ។ សូមបញ្ជាក់ថាៈ អង្កាការស្ទឹងត្រែងអភិវឌ្ឍន៍ស្រ្តី បច្ចុប្បន្នមានស្រ្តី មានអាយុ១៧ឆ្នាំហើយ ធ្វើការ ផ្នែកតម្បាញ ហូល ផាមួង ក្រមារ ធ្វើពីសរសៃសូត្រ ដើម្បី នាំចេញទៅលក់ទីផ្សាក្រៅប្រទេស រួមមានប្រទេស អាមេរិក ជប៉ុន កាណាដា អូស្ត្រាលី ស្វីស និងអង់គ្លេស តែបច្ចុប្បន្នបាត់បង់ទីផ្សារទាំងស្រុង ៕