រដ្ឋមន្ត្រីការបរទេសអាមេរិកសង្ឃឹមថានឹងមានកិច្ចចរចាជាមួយកូរ៉េខាងជើងក្នុងពេលឆាប់ៗនេះ

អាមេរិក៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកម៉ែក ប៉ុមប៉េអូ ​ បាននិយាយកាលពីថ្ងៃពុធនេះថា   លោកសង្ឃឹមនឹងមានកិច្ចពិភាក្សាឡើងវិញស្តីពីការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ រវាងប្រទេសកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកក្នុងពេលឆាប់ខាងមុខនេះៗ   ទោះបីជាកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលម្តងហើយម្តងទៀត  និងពន្យារពេលក្នុងការចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញក៏ដោយ។

លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មាននៅក្រសួងការបរទេសថា  “ លោកសង្ឃឹមថានៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះប្រទេសទាំងពីរនឹងត្រលប់ទៅកាន់តុចរចាគ្នាវិញ” ។

ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិងមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនបានឯកភាពគ្នានៅឯកិច្ចប្រជុំកាលពីថ្ងៃទី ៣០ ខែមិថុនាដើម្បីបន្តការពិភាក្សាកំរិតការងាររបស់ក្រុមមន្រ្តី   ដែលបានជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលត្រូវបរាជ័យនៅទីក្រុងហាណូយកាលពីខែកុម្ភៈមក​  ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៨.០៨.១៩)