ក្រសួងការបរទេសចិនថ្កោលទោសការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកក្នុងកិច្ចការរបស់ប្រទេសវ៉េណេស្វេឡា

ចិន៖ ក្រសួងការបរទេសចិនបាននិយាយថា   ការបញ្ជារបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំឲ្យ​បង្កកទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលវេណេស្វេឡា   និងកាត់ផ្តាច់មូលនិធិរបស់ខ្លួនទៅឲ្យប្រទេសនេះ  គឺជាសកម្មភាពនៃការជ្រៀតជ្រែកនិងរំលោភលើបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីល្ងាចថ្ងៃពុធថា   ប្រទេសចិននឹងបន្តសហប្រតិបត្តិការជាមួយវេណេស្វេឡាព្រមទាំងជំរុញឱ្យសហរដ្ឋអាមេរិកគោរពតាមច្បាប់អន្តរជាតិនិងបញ្ឈប់ការព្យាយាមធ្វើឱ្យមានជម្លោះ។

ប្រទេសវ៉េណេស្វេ​ឡាបានធ្លាក់ក្នុងវិបត្តិនយោបាយហើយប្រទេសលោកខាងលិចភាគច្រើនបានគាំទ្រមេដឹកនាំប្រឆាំងលោកវ៉ាន់ វ៉ាឌូ ​ ប៉ុន្តែប្រទេសចិននិងរុស្ស៊ីនៅតែបន្តគាំទ្រលោកម៉ាឌូរ៉ូ  ដែលជាប្រធានាធិបតីកំពុងស្ថិតក្នុងតំណែង ក្នុងប្រទេសវ៉េណេស្វេឡា   ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៨.០៨.១៩)