សហរដ្ឋអាមេរិកអនុម័តលក់ឧទ្ធម្ភាគចក្រទៅប្រទេសកូរ៉េខាងត្បូងក្នុងទឹកប្រាក់៨០០លានដុល្លារ

អាមេរិក៖ តាមការផ្សាយរបស់ទូរទស្សន៍បរទេសបានឲ្យដឹងថា  មន្ទីរប៉ង់តាហ្គោនរបស់អាមេរិក នៅថ្ងៃពុធនេះ បានប្រកាសថា រដ្ឋាភិបាលអាមេរិកបានអនុម័តលក់ឧទ្ធម្ភាគចក្រដែលមានទឹកប្រាក់ចំនួន ៨០០ លានដុល្លាអេមេរិកទៅឲ្យប្រទេសកូរ៉េខាងត្បូង ។  ការអនុម័តនេះ កើតមានឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បាននិយាយថា  ប្រទេសកូរ៉េខាងត្បូងបានយល់ព្រមចំណាយថែមទៀតទៅលើវត្តមានយោធារបស់អាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង ។

ការអនុម័តលក់នេះ ក៏កើតមានឡើងបន្ទាប់ពីលោកត្រំា បានសរសេរលើទំព័រទ្វីដធឺរបស់លោកនៅថ្ងៃពុធនេះដែរ ថា សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូងបានចរចារគ្នាអំពីការចំណាយរបស់ប្រទេសកូរ៉េខាងត្បូងទៅលើប្រព័ន្ធការពារកំាជ្រួច  ដែលសហរដ្ឋអាមេរិកបានផ្តល់ទៅឲ្យកូរ៉េខាងត្បូង ។

សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានចងសម្ព័ន្ធភាពផ្នែកសន្តិសុខជាមួយគ្នាតំាងពីឆ្នំាសង្គ្រាមកូរ៉េ ពី ១៩៥០ ដល់ ១៩៥៣  ដោយអាមេរិកមានទាហានរបស់ខ្លួនចំនួន ២៨.០០០  នាក់ ស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ។​

អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា   (០៨.០៨.១៩)