រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹកមួយរយៈក្នុងសង្កាត់ភ្នំពេញថ្មី

វិទ្យុជាតិកម្ពុជា អត្ថបទ យី វិច្ឆិកា
ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រកាសផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីកាត់តបំពង់ទឹកថ្មីអោយមានដំណើរការល្អ។

យោងតាមសេចក្តីជូនដំណឹងបានអោយដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកការផ្គត់ផ្គង់ទឹក នៅយប់ថ្ងៃ ពុធ ទី០៧ ខែ សីហា នេះ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សេចក្តីជូនដំណឹងបានបន្តថា ការផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីនេះ ដើម្បីកាត់តភ្ជាប់បណ្តាញចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួន ១ទីតាំង លើផ្លូវលេខ ៤១២K នឹង ត្រូវផ្អាកផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ៤១២K ដល់ប្លុកសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ហើយកាត់ភ្ជាប់នេះបំពង់ទឹកថ្មីនេះ នឹងផ្អាកការផ្គត់ផ្គង់ទឹករយៈប្រមាណ ជា៤ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង២៤:០០នាទីយប់ នឹងអាចធ្វើអោយគុណភាពទឹកមានភាពល្អក់កករ ក្នុងរយៈពេលខ្លី ក្រោយពេលការងារ កាត់ភ្ជាប់បំពង់ថ្មីនេះ ។
សេចក្តីជូនដំណឹងបានណែនាំឲ្យប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ត្រូវត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ ក្នុងរយៈពេលខ្លីនេះផងដែរ ៕