នាវាផ្ទុកយន្តហោះអាមេរិកបើកចូលទៅក្នុងសមុទ្រចិនខាងត្បូងចំពេលស្ថានការណ៍កាន់តែតានតឹង

សមុទ្រចិនខាងត្បូង៖ កាលពីថ្ងៃអង្គារ៍   នាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿងបានធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូងដែលកំបុងមានការប្រទាំងប្រទើសគ្នា ​   ដែលជាការបង្ហាញឥទ្ធិពលថ្មី បំផុតរបស់  យោធាអាមេរិក   ចំពេលមានបញ្ហាតានតឹងពាក់ព័ន្ធនឹងប្រទេសចិនជាមួយប្រទេសបីផ្សេងទៀត។

កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានដឹកនាំក្រុមមន្រ្តីនិងក្រុមអ្នកសារព័ត៌មានរបស់ប្រទេសហ្វីលីពីនមួយក្រុម​ទៅ​លើនាវានោះ   ដើម្បីទស្សនាយន្តហោះចម្បាំងចុះចតនិងហោះឡើងនៅលើនាវាផ្ទុកយន្តហោះនោះ  ។ នាវានោះ ដើរដោយថាមពលនុយក្លេអ៊ែរ   និងមានផ្ទុក​         យន្ដហោះធុនអេហ្វ ​អេ  ១៨ ប្រហែល ៧០ គ្រឿង, យន្តហោះស៊ើបការណ៍និងឧទ្ធម្ភាគចក្រមួយចំនួន ទៀត ។   នាវាផ្ទុកយន្តហោះរបស់អាមេរិកនោះ កំពុងធ្វើដំណើរទៅចូលចតនៅទីក្រុងម៉ានីល​  ។

ប្រទេសចិន, វៀតណាម, ហ្វីលីពីន, ម៉ាឡេស៊ី, តៃវ៉ាន់និងប្រ៊ុយណេបានកំពុងតែទាមទារអធិបតេយ្យភាពលើកោះមួយចំនួនក្នុងដែនទឹកមួយនេះ តែរៀង ៗ  ខ្លួន ។

អត្ថបទ ឆាយ វីកាល

ប្រភព អេភី (០៧.០៨.១៩)