អភិបាលខេត្តបាត់ដំបងអះអាងថាប្រជាពលរដ្ឋ៥០គ្រួសារបានបញ្ចប់ ទំនាស់វិវាទ ដីធ្លី ដែលមានជាយូរ ឆ្នាំមកហើយ

វិទ្យុជាតិកម្ពុជា៖ដោយ លោកសាន់ ឈង ៖

ខេត្តបាត់ដំបង៖​ ក្នុងពិធីចែក នូវប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ដែលបានរៀបចំធ្វើនៅព្រឹកថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៩ ក្នុងបរិវេណ វត្ត ព្រៃព្រាល ស្ថិតនៅភូមិ ព្រៃព្រាល ឃុំ ឃ្លាំងមាស ស្រុក បវេល ខេត្តបាត់ដំបង ឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានលើកឡើងថា ប្រជាពលរដ្ឋ ដែលទទួលបាន នូវប័ណ្ណកម្មសិទ្ធិដីធ្លីនាឱកាសនេះមានចំនួន ៥០ គ្រួសារ
ដែលបានដោះស្រាយបញ្ចប់វិវាទ ដីធ្លី ដែលមានទំនាស់ជាយូរឆ្នាំ មកហើយ។ ម៉្យាងទៀតបងប្អូន បានទទួល នូវប័ណ្ណកម្មសិទ្ធិដីធ្លី គ្រប់ គ្រងកាន់កាប់ ស្របច្បាប់ នេះ ជា ផលប្រយោជន៍ ក្នុងការប្រកប មុខ របរចិញ្ចឹមជីវិត សម្រាប់ សេដ្ឋកិច្ច គ្រួសារ និង ជាមរតសម្រាប់កូនចៅទៅថ្ងៃក្រោយ ។
ឯកឧត្តម អភិបាលខេត្ត បាត់ដំបង បានចាត់ទុក លទ្ធផលនៃកិច្ចការងារខិតខំប្រឹងប្រែង យកចិត្តទុកដាក់ របស់ក្រុមការងារគណៈកម្មាការដោះស្រាយវិវាទដីធ្លី និងរដ្ឋបាលគ្រប់ថ្នាក់ ព្រមទាំងការចូលរួមគ្រប់ភាគីពាក់ព័ន្ធ គឺបានដំណើរកាប្រព្រឹត្តទៅដោយមានការ យោគយល់និងអធ្យាស្រ័យគ្នា ។
ឯកឧត្តម បានញ្ជាក់ថា ប្រមុខ រាជរដ្ឋាភិបាលជានិច្ចជាកាល តែងតែបានយកចិត្តទុកដាក់ធ្វើការ អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ព្រមទាំង គិតគូរ អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជានិច្ច។

ឯកឧត្តម បាន អំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋ រក្សានូវប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ឲ្យបានគង់វង់ សម្រាប់ជាផលប្រយោន៍គ្រួសារ ។
សូមបញ្ជាក់ថា: ប័ណ្ណកម្ម សិទ្ធិដីធ្លី ដែលបានចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត បាត់ ដំ បង មានចំនួន៣៥២.០០០ ប័ណ្ណ ប្រមូលទិន្នន័យ បាន ចំនួន ៣៦៥.០០០ ហើយកិច្ចការ
នេះក្រុមមន្ត្រីជំនាញកំពុងដំណើរការជាបន្តទៀត ៕