គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា-ជប៉ុន ពិភាក្សាលើកទី១០ ស្តីពីសិទ្ធិមនុស្ស

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ យី​ វិច្ឆិកា ០៧ ០៨ ២០១៩

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានរៀបចំកិច្ចពិភាក្សាកម្ពុជា-ជប៉ុនលើកទី១០ ស្តីពីសិទ្ធិមនុស្ស។
ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឯកឧត្តម ម៉ាសាតុ អូតាកា (MASATO OTAKA) អគ្គនាយករងការិយាល័យគោលនយោបាយការបរទេស និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកកិច្ចការបរទេស នៃក្រសួងការបរទេសជប៉ុន បានរៀបចំកិច្ចពិភាក្សាកម្ពុជា-ជប៉ុនលើកទី១០ ស្តីពីសិទ្ធិមនុស្ស នៅគណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៦ ខែ សីហា ។
ឯកឧត្តម កែវ រ៉េមី បានអោយដឹងថា កិច្ចពិភាក្សានេះគឺផ្តោតទៅលើប្រធានបទ ៧ រួមមាន ១. ការវាយតម្លៃពីការបោះឆ្នោតសកលឆ្នាំ២០១៨ និងការវាស់វែងធ្វើអោយប្រសើរឡើងសម្រាប់ការបោះឆ្នោតអាណត្តិក្រោយ ២. សេរីភាពបញ្ចេញមតិ ការប្រមូលផ្តុំ និងសមាគម ៣. សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលពត៌មាន ៤. កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកម្មវិធីជំនួយផ្នែកច្បាប់ ៥. សិទ្ធិស្រ្ដី និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ៦. សិទ្ធិមនុស្ស និងធុរកិច្ច និង៧. កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការការពារសិទ្ធិមនុស្ស។
សូមបញ្ជាក់ថា កិច្ចពិភាក្សានេះមានការចូលរួមដោយថ្នាក់ដឹកនាំតំណាងក្រសួងចំនួន៦ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៕