សមាជិកព្រឹទ្ធសភា៖ ការចូលរួមរបស់បណ្តាប្រទេសទីបី មិនមែន​ជាលក្ខខណ្ឌ​សម្រាប់កិច្ចចរចាសន្តិសុខរុស្ស៊ី-អាម៉េរិកទេ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ — ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោក Konstantin Kosachev បានប្រាប់TASS កាលពីថ្ងៃចន្ទថា ការចូលរួមរបស់ប្រទេសទីបីមិនអាចជា​លក្ខខណ្ឌ​សម្រាប់កិច្ចចរចារវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកស្តីពីសន្តិសុខ​យុទ្ធសាស្ត្រ​នោះទេ។

នៅព្រឹកថ្ងៃចន្ទ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ​ពូទីន បានសង្កត់ធ្ងន់លើភាពចាំបាច់​ដើម្បីបន្តកកិច្ចចរចាស្តីពីការធានាស្ថិរភាព និងសន្តិសុខជាយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងអាម៉េរិក។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីមានអ្វីដែលបានកើតឡើង «សហរដ្ឋ​អា​មេរិក​ដកខ្លួនចេញពីសន្ធិសញ្ញាINF» ក៏ដោយ ក៏យើងនៅតែពឹងផ្អែកលើអារម្មណ៍រួម អារម្មណ៍នៃការទទួលខុសត្រូវរបស់សហសេវិកអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ នៅមុនប្រជាជនរបស់ពួកគេ និងនៅមុនសហគមន៍អន្តរជាតិទាំងមូល។

លោក ពូទីន បានកត់សម្គាល់ថា ដើម្បីចៀសវាងភាពវឹកវរដែលមិនមានវិធានការរឹតត្បិត​ឬច្បាប់វាចាំបាច់ត្រូវថ្លឹងថ្លែងរាល់ផលវិបាកដែលអាចកើតមាន ​ហើយចាប់ផ្តើមការសន្ទនា​ដ៏តឹងតែង​ដោយគ្មានភាព មិនច្បាស់ និងនៅក្នុងខ្លឹមសារ  ៕

(ប្រភពTASS: បកប្រែដោយលោក មាស សំអុល)