ជើងហោះហើរជាង២០០ត្រូវផ្អាកនៅអាកាសយានដ្ឋានក្រុងហុងកុង

ហុងកុង៖ ជើងហោះហើរជាង ២០០ នៅអាកាសយាដ្ឋានក្រុងហុងកុង ត្រូវបានផ្អាកកាលពីព្រឹកថ្ងៃចន្ទនេះ  ធ្វើឲ្យអ្នកដំណើររាប់រយនាក់ត្រូវជាប់គាំង នៅក្នុងអាកាសយានដ្ឋានដ៏មមាញឹកជាងគេបំផុតមួយ លើសកលលោក ។

ក្រុមហ៊ុនអាកាសចរណ៍ដែលផ្អាកការហោះហើរនោះ  រួមមាន ក្រុមហ៊ុនអាកាសចរណ៍កាតៃប៉ាស៊ីហ្វិក  និងក្រុមហ៊ុនអាកាសចរណ៍ហុងកុង  ហើយបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ទំាងនោះ  មិនបាននិយាយពីហេតុផលនៃការផ្អាកការហោះហើរនោះទេ  ។

តែសមាគមអ្នកបំរើលើយន្តហោះ បានប្រាប់ក្រុមអ្នកកាសែតបរទេសថា  ការផ្អាកជើងហោះហើរនោះ ភាគច្រើន គឺបណ្តាលមកពីមានបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បានធ្វើកូដកម្ម ។​

អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (០៦.០៨.១៩)