បេក្ខជនគណៈបក្សប្រជាធិបតេយ្យបានរិះគន់លោកត្រំាដែលនិយាយថាការបាញ់ប្រហារគឺបណ្តាលមកតែពីការប្រើកំាភ្លើង

អាមេរិក៖ បេក្ខជនឈរឈ្មោះប្រធានាធិបតីមកពីគណៈបក្សប្រជាធិបតេយ្យ នៅថ្ងៃចន្ទនេះ បានរិះគន់ប្រធានាធិបតី លោកដូណល់ត្រំា  ដែលមិនបាននិយាយពីបញ្ហាការប្រើប្រាស់កាំភ្លើង   ដែលជាដើមហេតុនំាឲ្យមានការបាញ់ប្រហារក្នុងក្រុង អែលប៉ាសូ  ក្នុងរដ្ឋតិចសាស់ និងក្រុងដេថន់ ក្នុងរដ្ឋអូហាយយ៉ូ   ដោយគ្រាន់តែលើកឡើងថា  ការបាញ់ប្រហារទំាងនោះ គឺបណ្តាលមកពី ជំងឺផ្លូវចិត្ត ទៅវិញ ។ បេក្ខជនឈរឈ្មោះប្រធានាធិបតីមកពីគណៈបក្សប្រជាធិបតេយ្យ គ៏បានរិះគន់លោកត្រំា  ដែលបាននិយាយខុសឈ្មោះក្រុង ក្នុងរដ្ឋអូហាយយ៉ូ ដែលរងការបាញ់ប្រហារនោះ ។

លោកត្រំាបានថ្លែងនៅក្នុងសេតវិមានថា  “ប្រជាជាតិអាមេរិកត្រូវតែថ្កោលទោសការប្រកាន់ពូជសាសន៍ និងចិត្តចង្អៀតចង្អល់ពេក ។  គំនិតទំាងអស់នេះ ត្រូវតែ លុបបំបាត់ចោលឲ្យអស់” ។

លោកត្រំា បាននិយាយទៀតថា សហរដ្ឋអាមេរិក ចំាបាច់ត្រូវបញ្ឈប់នូវគំនិតដែលនាំឲ្យមានអំពើហឹង្សា និងត្រូវផ្លាស់ប្តូរច្បាប់ស្តីពីសុខភាពផ្លូវចិត្ត ។​

អត្ថបទ ឆាយ វីកាល

ប្រភព អឹមអេសអិន  (០៥.០៨.១៩)