អាជ្ញាធរអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុងឃុំចំនួនពីររបស់ស្រុកសំឡូត អោយប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង

វិទ្យុជាតិកម្ពុជា ៖ ដោយ លោក ចន ណារិទ្ធ ៖


អាជ្ញាធរ ខេត្តបាត់ដំបងបានអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុងឃុំចំនួនពីររបស់ស្រុកសំឡូតអោយប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ខណៈគិតត្រឹមពីម៉ោង១០:០០ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ ឃុំ តាតោក និងឃុំសំឡូត ក្នុងស្រុក សំឡូត កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ជនលិចផ្ទះប្រជាពលរដ្ឋ។
លោក សើ សាមេត អភិបាល ស្រុកសំឡូត បានអះអាងថា ជំនន់ទឹក ភ្លៀង នៅឃុំតាតោក និងឃុំសឡូត កាលពីយប់មិញ រហូតដល់ម៉ោង១០ព្រឹកថ្ងៃនេះ ទឹកបានស្រកធម្មត្តា វិញហើយ ពុំមានបាត់បងអាយុជីវិតប្រជាពលរដ្ឋទេ ចំពោះផលប៉ះពាល់ ដំណារួមផ្សំរដ្ឋបាលស្រុក កំពុងតែស្រងស្ថិតិ ៕