ជើងហោះហើរជាង ២០០ ត្រូវបានលុបចោលនៅអាកាសយានដ្ឋានហុងកុង

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

ជើងហោះហើរកើនឡើងដល់ជាង ២០០ ហើយ ដែលត្រូវបានលុបចោលនៅអាកាសយានដ្ឋានទីក្រុងហុងកុង រហូតមកដល់ព្រឹកថ្ងៃចន្ទនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។
បើតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរអាកាសយានដ្ឋានក្រុងហុងកុង មិនបានបញ្ជាក់មូលហេតុនៃការលុបចោលជើងហោះហើរនោះទេ ដោយគ្រាន់តែជូនដំណឹងឱ្យអ្នកដំណើរទាំងអស់ត្រួត ពិនិត្យ ជាមួយក្រុមហ៊ុនអាកាសចរណ៍រៀងៗខ្លួនដើម្បីទទួលបានព័ត៌មានថ្មីៗអំពីជើងហោះហើរ។
សូមជម្រាបជូនថា នៅព្រឹកថ្ងៃចន្ទនេះ ក្រុមបាតុករបាននាំគ្នាធ្វើបាតុកម្មតវ៉ាជាថ្មីប្រឆាំង នឹងរដ្ឋាភិ បាលទីក្រុងហុងកុងដោយទាមទារឲ្យលោកស្រី ខារី ឡាំ (Carrie Lam) ចុះចេញតំណែង។
ប្រភព៖សារព័ត៌មាន Channel News Asia