ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យស្ថាប័នពាក់ពន្ធ័រួមគ្នាប្រយុទ្ធប្រឆាំងភេរវ កម្ម ធ្វើយ៉ាងណាកុំឲ្យកម្ពុជាក្លាយជាជម្រកលាក់ខ្លួនរបស់ក្រុមភេរវកម្ម

វិទ្យុជាតិកម្ពុជា លោកស្រី ផន វាសនា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពួកក្រុមអាយស៊ីស បានចូលមកដល់តំបន់អាស៊ានហើយ ដូច្នេះយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងភេរវកម្ម ធ្វើយ៉ាងណាកុំឲ្យកម្ពុជាក្លាយជាជម្រកលាក់ខ្លួនរបស់ក្រុមភេរវកម្ម។ សម្តេចតេជោ បានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រ វិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភីចំនួន ១៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅថ្ងៃទី៥ ខែសីហានេះ។ សម្តេចតេជោ បន្ថែមថា ទោះបីជា ប្រទេសកម្ពុជាមិនមែនជាគោលដៅនៃភេរវកម្មក៏ដោយ ប៉ុន្តែកុំឲ្យប្រទេសយើងក្លាយជាជម្រក ឬការឆ្លងកាត់របស់ក្រុមភេរវកម្ម ហើយក៏កុំឲ្យប្រទេសយើងក្លាយជាកន្លែដែលសម្អាតប្រាក់ ព្រោះបើមានបញ្ហាទាំងអស់នេះកើតឡើង នឹងធ្វើឲ្យប្រទេសមានអសន្តិសុខ។សម្តេចតេជោ បញ្ជាក់ថា បញ្ហានេះ មិនមែនសំរាប់តែកម្ពុជានោះទេ យើងត្រូវធ្វើការសហការគ្នាជាមួយដៃគូ ទាំងអស់ដែលមានការពាក់ពន្ធ័ ទើបការងារទទួលបានជោគជ័យ។