រដ្ឋាភិបាលម៉ិកស៊ីកូស្វែងរកការធ្វើបត្យាប័នអ្នកបាញ់ប្រហារនៅក្រុងអែលផាសូ

ម៉ិកស៊ីកូ៖ រដ្ឋាភិបាលម៉ិកស៊ីកូបាន ស្វះស្វែងចូលរួមក្នុងការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកទាក់ទងនឹងនឹងជនម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទបាញ់សម្លាប់មនុស្ស ២០ នាក់នៅឯហាង ទំនិញ វ៉លម៉ាតក្នុងរដ្ឋតិចសាស់ របស់អាមេរិក កាលថ្ងៃសៅរ៍នេះ   ដែលអ្នកស្លាប់រួមមានជនជាតិម៉ិកស៊ីកូយ៉ាងតិច ៦ នាក់ផងដែរ។

រដ្ឋមន្រ្តីក្រសួងការបរទេសម៉ិកស៊ីកូ​ បានគូសបញ្ជាក់ផែនការ ៦ ចំណុចនៅរសៀលថ្ងៃអាទិត្យប៉ុន្មានម៉ោងបន្ទាប់ពីចំនួនប្រជាជនម៉ិកស៊ិកដែលត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារដ៏ធំ​ កើនឡើងដល់ ៦ នាក់។

លោកបាននិយាយថារដ្ឋាភិបាលម៉ិកស៊ិកនឹងស្នើមេបញ្ជាការប្រចាំប្រទេសដើម្បីវាយតម្លៃ ស្វែងរកការធ្វើបត្យាប័នខ្មាន់កាំភ្លើងទៅកាន់ប្រទេសម៉ិកស៊ីកូពីបទចោទប្រកាន់ភេរវកម្ម និងបានសម្លាប់ប្រជាពលរដ្ឋរបស់ប្រទេសមិកស៊ិកកូ  ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៥.០៨.១៩)