អ៊ីរ៉ង់បានរឹបអូសនាវាដឹកប្រេងមួយផ្សេងទៀតនៅឈូងសមុទ្រពែរ្ស

អ៊ីរ៉ង់៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃអាទិត្យនេះថាប្រទេសអ៊ីរ៉ង់បានរឹបអូសយកនាវាដឹកប្រេងបរទេសមួយនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស ។    នេះជាលើកទីបីហើយដែលប្រទេសអ៊ីរ៉ង់ រាយការណ៍ថាបានឃុំឃាំងនាវាដឹកប្រេង​ក្នុងខែចុងក្រោយនេះដោយសារតែសហរដ្ឋអាមេរិកអនុវត្តយុទ្ធនាការដាក់ “ សម្ពាធអតិបរិមា”​   ដោយមានការដាក់ទណ្ឌកម្មនិងការរារំាង​ផ្នែកការទូតប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ។

យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ដែលបានដកស្រង់សំដីមេបញ្ជាការកងទ័ពជើងទឹក ប្រចាំប្រទេសបានឲ្យដឹងថានាវាដឹកប្រេងត្រូវបានរឹបអូសដោយកងកំលាំងបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់កាលពីថ្ងៃពុធរួមជាមួយនាវិកបរទេសចំនួន ៧ នាក់។ អ៊ីរ៉ង់បាននិយាយដោយមិនផ្តល់ភស្តុតាងថានាវាដឹកប្រេងកំពុងរត់ពន្ធប្រេងទៅកាន់រដ្ឋអារ៉ាប់មួយចំនួន ។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់  បានរាយការណ៍ថានាវាដឹកប្រេងនោះគឺជានាវារបស់ប្រទេសអ៊ីរ៉ាក់  ។

អត្ថបទ ឆាយ វីកាល

ប្រភព ញូវញកថាម (០៥.០៨.១៩)