ចំនួននៃការបាញ់សម្លាប់មានលើសចំនួនថ្ងៃក្នុងមួយឆ្នាំនៅអាមេរិកនាឆ្នាំ២០១៩នេះ

អាមេរិក៖ បើយោងតាមក្រុមស្រាវជ្រាវអំពើហិង្សាដោយ​កាំភ្លើងបានឲ្យដឹងថា   ចំនួននៃការបាញ់ប្រហារដ៏ច្រើននៅទូទាំងសហរដ្ឋអាមេរិករហូតមកដល់ពេលនេះក្នុងឆ្នាំ ២០១៩ បានកើនលើសចំនួនថ្ងៃក្នុងមួយឆ្នាំ ដែលធ្វើឱ្យឆ្នាំ ២០១៩ ជាឆ្នាំដែលមាន​ការបាញ់ប្រហារជាមធ្យមច្រើនជាងមួយដងក្នុងមួយថ្ងៃ  ​ចាប់តាំងពីឆ្នាំ ២០១៦  មក  ។

គិតត្រឹមថ្ងៃអាទិត្យដែលជាថ្ងៃទី ២១៦ នៃឆ្នាំ ២០១៩  នេះ  មានការបាញ់សម្លាប់ទ្រង់ទ្រាយធំ ២៥១ លើក នៅសហរដ្ឋអាមេរិកនេះបើយោងតាមទិន្នន័យពីក្រុមស្រាវជ្រាវអំពើហឹង្សាដោយ​កាំភ្លើង ដែលតាមដានរាល់ការបាញ់ប្រហារដ៏ធំនៅក្នុងប្រទេស។ ​  ក្រុមនេះ បានតាមដានការបាញ់ប្រហារណាដែល​យ៉ាងហោចណាស់មានមនុស្សបួននាក់ត្រូវបានគេបាញ់ដោយមិនរាប់បញ្ចូលអ្នកបាញ់ឡើយ  ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីបីអេសញូវ (០៥.០៨.១៩)