ការបាញ់ប្រហារលើអ្នកដើរទិញទំនិញនៅរដ្ឋតិចសាស់គឺជាអំពើភេរវកម្មក្នុងស្រុក

អាមេរិក៖ អាជ្ញាធរសហព័ន្ធបាននិយាយកាលពីថ្ងៃអាទិត្យនេះថាការបាញ់ប្រហារដែលបានសម្លាប់មនុស្ស ២០ នាក់ក្នុងផ្សារទំនើប​ដ៏អ៊ូអរមួយកន្លែង  ​គឺជាករណីភេរវកម្មក្នុងស្រុក  ខណៈដែលជនដែលប្រព្រឹត្តបទឧក្រិដ្ឋនោះ   អាចនឹងត្រូវទទួលទោសដោយប្រហារជីវិត។

 ព្រះរាជអាជ្ញាក្នុងតំបន់បានប្រកាសថានឹងដាក់ទោសចោទប្រកាន់ពីបទមនុស្សឃាតដោយប្រកាសថាជនជាប់ចោទបានបាត់បង់សិទ្ធិជាប្រជាពលរដ្ឋអាមេរិក។

 ការវាយប្រហារនៅថ្ងៃសៅរ៍នេះកើតមានឡើងមិនដល់មួយថ្ងៃក្រោយពីមានការបាញ់ប្រហារមួយទៀតដែលបានសម្លាប់មនុស្ស ៩ នាក់នៅក្នុងសង្កាត់មួយនៃក្រុងដេតុនរដ្ឋអូហៃអូ 

 អត្ថបទ ឆាយ វីកាល

ប្រភព អេភី (០៥.០៨.១៩)