ខេត្តកំពង់ចាមរៀបចំកម្មវិធី​ សាលារៀនខ្ញុំ​ អនាគត​ខ្ញុំ​

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា៖

ខេត្តកំពង់ចាម៖

រដ្ឋបាលខេត្តកំពង់ចាមនៅព្រឹក​ ថ្ងៃទី៤​ ខែសីហា​ ឆ្នាំ២០១៩បានរៀបចំកម្មវិធី​ សាលារៀនខ្ញុំ​ អនាគត​ខ្ញុំ​ ក្នុងគោលបំណងការផ្លាស់ប្តូរទស្សនៈ​ បទពិសោធន៍ជីវិត​ ការរៀនសូត្រ​ ដេីម្បីសម្រេចគោលដៅជីវិតប្រកបដោយភាពជោគជ័យក្នុងការសិក្សារៀនសូត្រ​ ដោយមានការអញ្ជេីញចូលរួមពីលោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​នៅតាមសាលារៀនថ្នាក់​ បឋមសិក្សា​ អនុវិទ្យាល័យ​ និង​ វិទ្យាល័យ​ ក្នុងស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​។
កម្មវិធី​ សាលារៀនខ្ញុំ​ អនាគត​ខ្ញុំ​ ដែលប្រព្រឹត្តទៅក្នុងឱកាសនោះ​ មានការលេីកឡេីងពីប្រធានបទសំខាន់ៗចំនួន៦ប្រធានបទ​ ដោយធ្វេីបទបង្ហាញពីសិស្សានុសិស្ស​ មកពីតាមបណ្តាលសាលាមួយចំនួន៥សាលា​ ក្នុងស្រុកជេីងព្រៃ​។


ក្នុងនោះឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានសំណូមពរឲ្យសិស្សានុសិស្សខិតខំរៀនសូត្រ​ ដេីម្បីក្លាយជាទំពាំងស្នងឬស្សី​ បន្តដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រេីនបន្តបន្ទាប់ទៀត​ ពោលធ្វេីយ៉ាងណា​ រួមគ្នាថែរក្សាសុខសន្តិភាព​ ដែលកំពុងមាននាពេលបច្ចប្បន្ននេះ។ ឯកឧត្ដម​បានបន្តទៀតថា​ វេទិកា​សាលារៀនខ្ញុំ​ អនាគត​ខ្ញុំ​ នេះ​បាន​ បង្ហាញពីបទពិសោធន៍ការរៀនសូត្រ​ ឆ្ពោះ ទៅរកភាពអភិវឌ្ឍន៍ប្រទេសជាតិ​ ហេីយសិស្សានុសិស្សត្រូវធ្វេីឲ្យខ្លួនក្លាយជា​ សិស្សល្អ​ យុវ ជន​ល្អ​ នឹងពលរដ្ឋល្អក្នុងសង្គម​ ដេីម្បីជាប្រយោជន៍ដល់សង្គម​ជាតិ​។

នៅក្នុងកម្មវិធី​នេះ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ រួមទាំងមន្ត្រីរាជការ​ មន្ទីរ​ជុំវិញសាលាខេត្ត​ យុវជន​ ស.ស.យ.ក​ សិស្សានុសិស្ស​ តាមបណ្តាលសាលារៀន​ទាំង៥ក្នុងស្រុកជេីងព្រៃ​ បានពិសារនំប័ងសាច់ជ្រូកខ្វៃ​ សាមគ្គី​ ដោយក្តីសប្បាយ​រីករាយ​ ដោយមិនភិតភ័យចំពោះការឆ្លងជម្ងឺបេសជ្រូក​ អាហ្រ្វិក​ ឡេីយ៕