មជ្ឈមណ្ឌលបេតិកភណ្ឌ របស់អង្គការសិល្បៈខ្មែរអមតៈ នឹងរៀបចំមហោស្រពតន្ត្រីបុរាណថ្មី “បុណ្យរួម” នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ —

លោក សុង សេង ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌ របស់អង្គការសិល្បៈខ្មែរអមតៈ បានថ្លៃងកាលពីរាត្រីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ថា មជ្ឈមណ្ឌលរបស់លោក និងដៃគូពាក់ព័ន្ធ នឹងរៀបចំមហោស្រពតន្ត្រីបុរាណថ្មី “បុណ្យរួម”  ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ នៅខេត្តសៀមរាប ដោយមានការចូលរួមពីក្រុមសិល្បករ សិល្បការិនី មកពីបណ្តាប្រទេសជុំវិញតំបន់ទន្លេមេគង្គ និងប្រទេសជប៉ុន ។

រូបថត៖ ឃុត សៅ