សម្ដេចតេជោ ហ៊ុន សែនណែនាំអោយគ្រប់ក្រសួងស្ថាប័នបន្តយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយបព្ហាទឹកជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែនបានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវរួមគ្នាបន្តយកចិត្តទុកដាក់ខ្ពស់ លើការដោះស្រាយបព្ហាទឹកជូនប្រជាពលរដ្ឋ  ជាពិសេស    ចំពោះ  ទីកន្លែងមួយចំនួនដែល កំពុងបន្តជួបប្រទះគ្រោះរាំងស្ងួតនៅឡើយ។

ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជាបានឡើកឡើងថាក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងអស់ត្រូវត្រៀមផ្ដល់ ស្រូវពូជ ជូនប្រជាពលរដ្ឋដែលរងការខូចខាតនិងមានការខ្វះខាត។

ទន្ទឹមនឹងនេះ សម្ដេច តេជោ នាយ ក   រដ្ឋមន្ត្រី ក៏បានក្រើនរំលឹក ដល់ ក្រសួង ស្ថាប័ន និងរដ្ឋបាលដែនដីពាក់ព័ន្ធទាំងអស់ ជាពិសេស ប្រជា ពលរដ្ឋផ្ទាល់  ត្រូវ  បង្កើនការប្រុងប្រយ័ត្ន ខ្ពស់  ចំពោះការកើនឡើងនៃកម្ពស់ទឹកតាមដងទន្លេនៅរដូវវស្សានេះ ដែលអាច បង្កជា គ្រោះ ទឹក ជំនន់៕