ឥទ្ធិពលខ្យល់មូសុងនិរតី នាំឲ្យខេត្តសីហនុ និងកោះកុង អាចមានភ្លៀង និងខ្យល់ខ្លាំង ពីថ្ងៃទី៣-៦ សីហា

​     ក្រសួងធនធានទឹក នៅព្រឹកនៅថ្ងៃសៅរ៍នេះ បានជូនដំណឹងពិសេសមួយ អំពីឥទ្ធិពលនៃខ្យល់មូសុងនិរតី អាចធ្វើឲ្យមានភ្លៀង និងខ្យល់ខ្លាំង នៅតំបន់មាត់សមុទ្រ ពិសេសខេត្តព្រះសីហនុ និងខេត្តកោះកុង ចាប់ថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែសីហា។

សេចក្តីជូនដំណឹងនេះបាន ក៏បញ្ជាក់ឲ្យប្រុងប្រយ័ត្ន  ព្រោះអាចមានការលិចលង់ភូមិឋានប្រជាពលរដ្ឋ ពិសេសកំណាត់ផ្លូវជាតិលេខ៤។ រីឯខ្យល់អាចមានល្បឿនខ្លាំងពី១៥ ទៅ២០ម៉ែត្រក្នុងមួយវិនាទី ចំណែកទឹករលកមានកម្ពស់ពី ១ម៉ែត្រ ទៅ ២ម៉ែត្រ។

សុទ្ធារិទ្ធ ,FM 96MHz