ប្រទេសខាងជើងបាញ់ផ្លោងមីស៊ីល ជាលើកទី៣នៅថ្ងៃសុក្រនេះ

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង

កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល រយៈចំងាយខ្លីជាច្រើនគ្រាប់ នៅថ្ងៃសុក្រនេះ។ មីស៊ីល រយៈចំងាយខ្លីជាច្រើនគ្រាប់បានបាញ់ចេញពីតំបន់ឆ្នេរភាគខាងកើត របស់ប្រទេសកូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រជប៉ុន ខណៈការបាញ់សាកល្បងមីស៊ីលជាថ្មី នេះគឺជាលើកទី៣ហើយ ក្នុងរយៈពេលតែ៨ថ្ងៃប៉ុណ្ណោះ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។
បើតាមយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដសុទ្ធតែជាមីស៊ីល ស៊េរីថ្មី មិនធ្លាប់បានឃើញពីមុនមកឡើយ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង គ្រោងធ្វើសមយុទ្ធយោធា រួមគ្នា នៅខែសីហានេះ ព្រមទាំងការបន្តនាំចូលអាវុធអាមេរិកពីសំណាក់ទីក្រុងសេអ៊ូល ផងដែរ ដែលនេះជាហេតុធ្វើឲ្យសា្ថនការណ៍កាន់តែមានភាពតានតឹងនៅឧបទ្វីបកូរ៉េ៕
ប្រភព៖ សារព័ត៌មាន Channel News Asia