សហរដ្ឋអាមេរិកត្រៀមដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ រដ្ឋការលោកត្រាំកំពុងត្រៀមដកកងទ័ពរាប់ពាន់នាក់ចេញពីប្រទេសអាហ្វហ្គានីស្ថានជាថ្នូរនឹងការផ្តល់សម្បទានពីក្រុមតាលីបង់ដែលរួមមានបទឈប់បាញ់និងការដកខ្លួនចេញរបស់ក្រុមអាល់កៃដា     ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមដែលមានរយៈពេលជិត ១៨ ឆ្នាំមកហើយក្នុងប្រទេសអាហ្វហ្កានីស្ថាន   ។

កិច្ចព្រមព្រៀងដែលនឹងតម្រូវឱ្យពួកតាលីបង់ចាប់ផ្តើមចរចាកិច្ចព្រមព្រៀងសន្តិភាព​ដោយផ្ទាល់ជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថានអាចកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅក្នុងប្រទេសពីប្រមាណ ១៤.០០០ នាក់ មកត្រឹម ៨.០០០ ទៅ ៩០០០ វិញ។ ចំនួននោះប្រហាក់ប្រហែលទៅនឹងពេលដែលលោកដូណាល់ត្រាំចូលកាន់តំណែងដំបូង។

មន្ត្រីអាមេរិកបាននិយាយថា  កិច្ចព្រមព្រៀងមួយអាចនឹងធ្វើឡើង   មុនពេលប្រទេសអាហ្វហ្កានីស្ថានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងខែ  កញ្ញា ខាងមុខនេះ ។​

អត្ថបទ ឆាយ វីកាល

ប្រភព វ៉ាស៊ីនតោនផូស (០២.០៨.១៩)