មេដឹកនាំអ៊ីរ៉ង់និយាយថាអាមេរិកមានចរិកកូនក្មេងពេលដាក់ទណ្ឌកម្មរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់

អ៊ីរ៉ង់៖ កាលពីថ្ងៃព្រហស្បតិ៍នេះប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន់រូហានីបានចោទប្រកាន់សហរដ្ឋអាមេរិកថាមានអាកប្បកិរិយាដូចកូនក្មេងនិងភ័យពេក   បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោកម៉ូហាម៉ាដ ហ្សាវ៉ាដ ហ្សារីវ ​ ។

សហរដ្ឋអាមេរិកបានបង្កកទ្រព្យសម្បត្តិទាំងអស់ដែលរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់មាននៅក្នុងសហរដ្ឋអាមេរិក    ប៉ុន្តែលោករដ្ឋមន្រ្តីបាននិយាយថាលោកគ្មានទេ ។

លោកប្រធានាធិបតីអ៊ីរ៉ង់បាននិយាយនៅក្នុងសុន្ទរកថាដែលផ្សាយផ្ទាល់តាមទូរទស្សន៍ថា “ជនជាតិអាមេរិកកំពុងតែប្រើអាកប្បកិរិយាដូចកូនក្មេង … ពួកគេបានអះអាងរាល់ថ្ងៃថាចង់ចចារដោយគ្មានលក្ខខណ្ឌជាមុន   ហើយបន្ទាប់មកពួកគេបានដាក់ទណ្ឌកម្មដល់រដ្ឋមន្ត្រីការបរទេសរបស់យើង”  ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០២.០៨.១៩)