អ.ស.ប នឹងចូលរួមកិច្ចពិភាក្សាសន្តិភាព A stana  ស្តីពីប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ — អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយនៅក្នុងសន្និ​សីទ​សារព័ត៌មានមួយកាលពីថ្ងៃពុធថា អង្គការសហប្រជាជាតិនឹងត្រូវបានធ្វើជាតំណាង​នៅ​ក្នុង​កិច្ចពិភាក្សាសន្តិភាពតាមទំរង់ Astanaនា ពេលឆាប់ៗខាងមុខនេះ ស្តីពីប្រទេសស៊ីរី ដោយ​មិនគិតពីប្រេសិត ពិសេសសម្រាប់ប្រទេសអសមត្ថភាពក្នុងការចូលរួមក្នុងកិច្ចប្រជុំនេះទេ។

លោក Dujarric បាននិយាយថា អង្គការសហប្រជាជាតិនឹងត្រូវបានធ្វើជា​តំណាង​នៅក្នុង «Astana»។ លោកបានបន្ថែមថា លោកមិនមានព័ត៌មានអំពីអ្នកដែលនឹងត្រូវធ្វើដំណើរទៅកាន់រដ្ឋធានីកាហ្សាក់ស្ថានទេ។

នៅមុននេះបន្តិច ក្រសួងការបរទេសកាហ្សាក់ស្ថានបាននិយាយថា ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅស៊ីរីលោក Geir Pedersen នឹងមិនអាចចូលរួមកិច្ចពិភាក្សានេះបានទេ ដោយសារហេតុផលសុខភាព ហើយអនុប្រធានរបស់លោកនឹងដឹកនាំគណៈប្រតិភូអង្គការសហប្រជាជាតិ។

កិច្ចចរចាសន្តិភាពអាស្តាណាជុំទី១៣ ស្តីពីប្រទេសស៊ីរី នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ។ កិច្ចប្រជុំនេះនឹងបង្ហាញពីតំណាងរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង ជាពិសេសមានប្រទេសរុស្ស៊ី ,តួកគី និង អ៊ីរ៉ង់ អ្នកធានានៃបទឈប់បាញ់ជាតិ-ហ្ស៊កដានី​ ,លីបង់, អ៊ីរ៉ាក់ និងអង្គការសហប្រជាជាតិ។ ពួកគេនឹងពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៃ​ជម្លោះ​នៅស៊ីរី​ជាពិសេស ការវិវឌ្ឍចុងថ្មីៗបំផុតនៅក្នុងខេត្តអ៊ីដលីប(Idlib)ដែលកាន់កាប់ដោយក្រុមប្រឆាំង។

កាលពីដើមខែកក្កដាកន្លងទៅនេះ ការិយាល័យលោក Pedersen បាននិយាយថា លោក​នឹង​ត្រូវ​ដាក់​កម្រិតការងាររបស់លោក ហើយចៀសវាងការធ្វើដំណើរនាពេលអនាគត​ដោយសាររបួសភ្នែក។

ដំណើរការនៃការដោះស្រាយជម្លោះនៅស៊ីរី ដែលបានផ្ទុះឡើងក្នុងឆ្នាំ ២០១១ ត្រូវ​បាន​ពិភាក្សាលើវេទិកាអន្តរជាតិមួយចំនួនដូចជានៅក្រុងហ្សឺណែវ និងរដ្ឋធានីកាហ្សាក់ស្ថាន ដែល​ប្រជុំជាទៀងទាត់ក៏ដូចជា នៅក្នុងសភាសន្ទនាជាតិស៊ីរីនៅទីក្រុងសូជីរបស់ប្រទេសរុស្ស៊ី៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)