សហគមន៍អេកូទេសចរណ៍ព្រះរំកិលនៅខេត្តស្ទឹងត្រែង បាត់បង់ប្រាក់ចំណូលដោយសារ សត្វផ្សោតធ្វើការផ្លាស់ទី

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹម ហឿន ខេត្តស្ទឹងត្រែង

ប្រជាសហគមន៍ អេកូទេសចរណ៍ផ្សោតព្រះរំកិល បាត់បង់ប្រាក់ចំណូលដោយសារ សត្វផ្សោត បានផ្លាស់ទី ទៅរស់ចំណុចកោះល្ង ដងទន្លេមេគង្គលើ នៃទឹកដីប្រទេសឡាវ ហើយភ្ញៀវទេសចរមកទស្សនារកមើលមិនឃើញនាំអោយភ្ញៀវឈប់មករម្មណីយដ្ឋាននេះទៀត។


លោកផយវណ្ណាសមាជិកសហគមន៍ ផ្សោតឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងបានអះអាងថា៖សហគមន៍នេះបានពឹងផ្អែកទាំងស្រុងទៅលើសត្វផ្សោតមេគង្គជាចក្ខុវិស័យ ព្រោះភាពល្បីល្បាញកន្លងមក បានទាក់ទាញភ្ញៀវជាតិនិងអន្តជាតិមកដល់រម្មណីយដ្ឋាននេះ បានមើលសត្វផ្សោតប្រដេញគ្នាចាប់ត្រី។
លោកបញ្ជាក់ថា៖ក្រោយពីមានការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង របស់ឡាវមកតំបន់នេះត្រូវបាក់ដី សត្វផ្សោតក៍ធ្វើការបន្លាស់ទី ចំណែកភ្ញៀវទេសចរធុញទ្រាន់ ទៅនិងការចំណាយថវិកានិងពេលវេលាច្រើន ធ្វើដំណើរទស្សនាផ្សោត គាប់ជួនពេលខ្លះមិនបានឃើញក៍មានដែរ។

 បញ្ហាភ្ញៀវទេសចរដែលគាត់ មិនបានឃើញផ្សោតនិងគឺវាភាគច្រើនមានចំនួន៣ក្បាល ប៉ុន្តែពេលខ្លះវាអាចគេចទៅកន្លែងផ្សេងដោយសាវាគេចទៅរកតំបន់សុវត្ថិភាពដោយសាមានទូក អ្នកនេសាទឆ្លេរឆ្លារច្រើមពេកឬទូកអ្នកទៅមើលច្រើនពេកដល់ភ្ញៀវមកក្រោយជួនកាលអត់ឃើញក៍មានដែរ។
លោកស្រីគាង រចនា ប្រជាពលរដ្ឋលក់សម្លៀកបំពាក់នៅតំបន់នេះបានបញ្ជាក់ថា៖ កត្តានេះហើយដែលបង្កឱ្យភ្ញៀវអាក់អន់ចិត្ត ហើយផ្សព្វផ្សាយតៗគ្នា ធ្វើឱ្យតំបន់ទេសចរណ៍ផ្សោតបាត់បង់ភ្ញៀវនិងឃ្លាតឆ្ងាយពីក្តីរំពឹងរបស់ប្រជាសហគមន៍ដែលពួកគាត់មកលក់ដូនៅទីនេះ។


៖តែបើលក់នៅទឹកធ្លាក់ទោះបីមានភ្ញៀវតិចច្រើនយើងនៅតែលក់បានតិចតួចតែបើនៅទីនេះភាគច្រើនសូន្យបីថ្ងៃជាន់គ្នា ឬក៍មួយអាទិត្យលក់បានមួយថ្ងៃនៅក្នុងខែកក្កដានេះខ្ញុំលក់បានតែ២ថ្ងៃទេក្រៅពីនេះលក់អត់បានទេ បាន៤-១០ម៉ឺនរៀល ទប់ថ្លៃចំណាយអត់គ្រប់ដែរ។
លោកស្រីនួនស្រីមុំភ្ញៀវទេសចរមកពីអ្នកលឿងឃុំព្រែកខ្សាយកស្រុកពាមរខេត្តព្រៃវែងបានទទួលស្គាល់ថា៖ ការបាត់បង់ប្រាក់ចំណូលនេះវាប៉ះពាល់ដល់ជីវភាពពិតមែនហើយសហគមន៍ក៏មិនត្រូវពឹងតែលើសត្វផ្សោតមួយមុខដែរត្រូវពង្រីកទីតាំងលក់ដូរឱ្យមានសោភណ្ឌភាព ទាក់ទាញភ្ញៀវជំនួសវិញ។
៖និយាយទៅដូចជាខាងគេអ្នកលក់ដូរអីច្រើនជាងគេខាងនោះមានគេរៀបចំផ្នែកសណ្តាប់ធ្នាប់អី ខាងយើងនេះអត់សូវប៉ុន្មានទេ គ្រាន់ចង់ឱ្យ ខាងប៉ុស្តិខាងអីធញ្ចឹងមកជួយខាងបរិដ្ឋានអីបន្ថែមទៀត ហើយឱ្យអ្នកលក់ដូរអីមានច្រើនជាងនេះ បន្តិចមានភ្ញៀវទេសចរមកច្រើនជាងនិងទៀតអញ្ចឹងជួយគាំទ្រទៅខ្មែរយើងទេ។
សូមបញ្ជាក់ថា៖តំបន់អេកូទេសចរណ៍ព្រះរំកិលនេះបានបង្កើតឡើងនៅឆ្នាំ២០០២ដែលធ្លាប់មានការគាំទ្រពីអង្គការម្លប់បៃតងនិងមានសត្វផ្សោជាចក្ខុវិស័យ តែក្រោយពីមានទំបន់ដនសាហុងបង្កើឡើងនោះ សត្វផ្សោតបានធ្វើការបន្លាស់ទីទើបពុំសូវមានភ្ញៀវមកទស្សនា៕