កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល២គ្រាប់បន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈិនលាង៖


កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល បាលីស្ទីកចំនួន២គ្រាប់នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានធ្វើតេស្ដមីស៊ីលរយៈចំងាយខ្លីចំនួន២គ្រាប់ដូចគ្នានេះដែរកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។
យោងតាមយោធាកូរ៉េខាងត្បូង ការធ្វើតេស្ដមីស៊ីលនៅថ្ងៃពុធនេះ ត្រូវបានបាញ់ចេញ ពីតំបន់តែមួយដែលទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលកាលពីសប្ដាហ៍មុនគឺក្រុង Wonsan (វ៉ុនសាន) ដោយមីស៊ីលនេះ ហោះ បានចំងាយចន្លោះពី២៤០និង៣៣០គីឡូម៉ែត្រមុននឹងធ្លាក់ចូលសមុទ្រជប៉ុន។
គួរបញ្ជាក់ថាការបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លីនេះ ត្រូវបានលោក ដូណាល់ ត្រាំ អះអាងថាមិនមែនជាសកម្មភាពបង្ករឿងនោះទេ៕ ប្រភព: Channel News Asia