ឥណ្ឌូនេស៊ីដឹកកុងតឺន័រដែលផ្ទុកដោយកាកសំណល់ឲ្យទៅបារាំងនិងហុងកុងវិញ

ឥណ្ឌូនេស៊ី៖ មន្ត្រីឥណ្ឌូណេស៊ីម្នាក់បាននិយាយកាលពីថ្ងៃអង្គារនេះថាឥណ្ឌូណេស៊ីបានដឹកកុងតឺន័រខុសច្បាប់ចំនួន ៧ ទូដែលផ្ទុកដោយកាកសំណល់ឲ្យទៅប្រទេសបារាំងនិងហុងកុងវិញ។នេះជាសកម្មភាពចុងក្រោយរបស់ប្រទេសឥណ្ឌូណេស៊ី   ក្នុងការបញ្ជូនសំរាមទៅកន្លែងដើមវិញ។

យោងតាមមន្រ្តីគយនៅលើកោះបាតាំនៅជិតប្រទេសសិង្ហបុរីបានអោយដឹងថាកុងតឺន័រទាំងនោះផ្ទុកទៅដោយសំរាម, ប្លាស្ទិកនិងសំភារៈដែលមានគ្រោះថ្នាក់  ដោយរំលោភលើច្បាប់នាំចូលប្រទេស។

ប្រធានការិយាល័យគយក្នុងស្រុកបាននិយាយកាលពីថ្ងៃអង្គារថាកុងតឺន័រទាំងនោះបានដឹកចេញវិញកាលពីថ្ងៃច័ន្ទហើយមន្រ្តីមួយចំនួនបាននៅទីនោះដើម្បីបញ្ជាក់មើលថាកប៉ាល់ចាកចេញពិតប្រាកដ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (៣១.០៧.១៩)