អូស្ត្រាលីនិយាយថាសហរដ្ឋអាមេរិកគ្រោងនឹងកសាងហេដ្ឋារចនាសម្ព័ន្ធយោធាក្នុងប្រទេសខ្លួន

អូស្ត្រាលី៖ រដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលីលោកស្រី មឿរី ផេន ​បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកគ្រោងនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធាបន្ថែមទៀតនៅក្នុងប្រទេសអូស្រ្តាលីនៅពេលដែលសភាអាមេរិកអនុម័តផ្តល់ថវិការដល់កងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលមានតម្លៃ ២១១.៥ លានដុល្លារ។

លោកស្រី រដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលី បាននិយាយប្រាប់សារព័ត៌មានក្នុងស្រុកថាដោយយោងទៅលើកិច្ចព្រមព្រៀងក្នុងឆ្នាំ ២០១១ រវាងសហរដ្ឋអាមេរិកនិងអូស្ត្រាលីដើម្បីធ្វើការអភិវឌ្ឍវិស័យការពារជាតិ  ដូច្នោះការអភិវឌ្ឍគ្រឿងបរិក្ខារយោធានឹងគាំទ្រដល់គំនិតផ្តួចផ្តើមនេះ។

គំនិតផ្តួចផ្តើមទាំងនោះរួមបញ្ចូលមានការបណ្តុះបណ្តាលទាហានជើងទឹកសហរដ្ឋអាមេរិកចំនួន ២៥០០ នាក់នៅប្រទេសអូស្ត្រាលីជារៀងរាល់ឆ្នាំ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (៣១.០៧.១៩)