ខេត្តចំនួន២៨ក្នុងប្រទេសឥណ្ឌូនេស៊ីកំពុងជួបគ្រោះរំាងស្ងួត

ឥណ្ឌូនេស៊ី៖ មន្រ្តីរបស់ក្រសួងអភិវឌ្ឍន៍ធនធានមនុស្ស និងកិច្ចការវប្បធម៌របស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃអង្ការនេះ ថា ក្នុងចំណោមខេត្តទំាង ៣៤ ក្នុងប្រទេស៌ណ្ឌូនេស៊ី  មានខេត្តចំនួន ២៨ ហើយកំពុងជួបគ្រោះរំាងស្ងួត នៅក្នុងរដូវប្រំាងឆ្នំានេះ ។

មន្រ្តីនោះបានឲ្យដឹងទៀតថា ផ្ទៃដីដែលរងការប៉ះពាល់ដោយគ្រោះរំាងស្ងួត មានចំនួន ១១.៧៤៤.៤៣៧  ហិកតា ។

មន្រ្តីនោះ បានបន្ថែមទៀតថា  អាជ្ញាធរកំពុងចាត់វិធានការ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដោយការបង្កើនការចែកចាយទឹក និងរថយន្តដឹកទឹក ។​

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួ  (៣១.០៧.១៩)