ការស្លាប់របស់ជនស៊ីវិលក្នុងប្រទេសអាហ្វកានីស្ថានបង្កឡើងដោយកងទ័ពណាតូច្រើនជាងបង្កដោយក្រុមតាលីបង់

អាហ្វកានីស្ថាន៖ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ការស្លាប់របស់ជនស៊ីវិលក្នុងប្រទេសអាហ្វកានីស្ថានក្នុងរយៈពេលឆមាសទីដើមឆ្នំា ២០១៩ បង្កឡើងដោយកងទ័ពរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ និងកងទ័ពរបស់រដ្ឋាភិបាលអាហ្វកានីស្ថាន  ច្រើនជាងបង្កឡើងដោយក្រុមឧទ្ទាមតាលីបង់ និងក្រុមឧទ្ទាមផ្សេង ៗ  ទៀត ។

របាយការណ៍នោះ ​ក៏បានឲ្យដឹងទៀតថា  ជម្លោះក្នុងប្រទេសអាហ្វកានីស្ថាន បណ្តាលឲ្យមានជនស៊ីវិលចំនួន ១.៣៦៦  នាក់ បានស្លាប់ ក្នុងរយៈពេលឆមាសទីដើមឆ្នំា ២០១៩ នេះ ។

ក្នុងចំណោមចំនួនជនស៊ីវិលដែលស្លាប់និងរងរបួសចំនួន ៣.៨១២ នាក់ក្នុងរយៈពេលឆមាសទីដើមឆ្នំា ២០១៩ នេះ ​​​​   មាន ៣៨% គឺបង្កឡើងដោយក្រុមឧទ្ទាមតាលីបង់ ។​

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីអិនអិន  (៣១.០៧.១៩)