ប្រទេសមីយ៉ាន់ម៉ានៅសល់សត្វខ្លាតែ ២២ក្បាលប៉ុណ្ណោះ

វិទ្យុជាតិកម្ពុជា: ដោយ លោក ភួង ឈុនលាង

នាយកដ្ឋានធនធានព្រៃឈើមីយ៉ាន់ម៉ាបានឲ្យដឹងថា តាមរយៈការព្យាករណ៍ យ៉ាងហោចណាស់មានសត្វខ្លា ២២ ក្បាលតែប៉ុណ្ណោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាខណៈប្រទេសនេះគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៣ នៅលើពិភពលោកដែលមានចំនួនសត្វខ្លាកំពុងរស់នៅ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរកាលពីល្ងាចថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ ២០១៩។
យោងតាមច្បាប់ប្រទេសមីយ៉ាន់ម៉ាស្តីពីការអភិរក្សជីវៈចម្រុះនិងតំបន់ការពារធម្មជាតិដែលត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីខែឧសភាឆ្នាំ ២០១៨ បានដាក់បញ្ចូល សត្វខ្លា ដំរី ខ្លារខិន និងសត្វក្តាន់ក្នុងបញ្ជីនៃប្រភេទសត្វដែលត្រូវបានការពារទាំងស្រុង។
សូមបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានដុតបំផ្លាញបំណែកសត្វព្រៃដែលរឹបអូសបានក្នុងតម្លៃ ១លាន.៣សែនដុល្លារនៅរដ្ឋធានី ណៃពីដោរ កាលពីខែតុលាឆ្នាំ២០១៨ ដែលជាកិច្ចប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ