រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅសប្តាណ៍នេះ      

វិទ្យុជាតិកម្ពុជា:ហាន់ ស្រីណា ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៩

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅសប្តាណ៏នេះតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីកាត់ភ្ជាប់បណ្តាញចែកចាយបំពង់ទឹកថ្មី។

សេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកាលពីថ្ងៃទី២៩ ខែកក្កដានេះ បានប្រកាសឲ្យដឹងថា នៅយប់ថ្ងៃសុក្រទី០២ខែសីហាឆ្នាំ២០១៩ មានការផ្អាកផ្គត់ផ្គង់ទឹកប្រើប្រាស់រយះពេល៤ម៉ោងចាប់ពីម៉ោង៨យប់ដល់ម៉ោង១២យប់ការផ្អាកផ្គត់ផ្គង់ទឹកនេះដោយសាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងកាត់ភា្ជប់បណ្តាញចែកចាយទឹកថ្មីទំហំ១១០មម ចំនួន០១ទីតាំងនៅផ្លូវ១១៤K ចាប់ពីផ្លូវលេខ៨៦Kដល់ផ្លូវលេខ១២៣K ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

 

សេចក្តីជូនដំណឹង បានបញ្ជាក់ទៀតថា ចំពោះប្រជាពលរដ្ឋ ស្ថាប័ន និង សហគ្រាស ទាំងអស់ដែលស្ថិតនៅទីតាំងខាងលើអាចត្រៀមទឹកទុកសម្រាប់ប្រើប្រាស់ដើម្បីទប់ស្កាត់ការខ្វះខាតទឹក​។ដោយឡែកការកាត់ភ្ជាប់បំពង់ទឹកថ្មីនេះអាចធ្វើអោយគុណភាពទឹកមានភាពល្អក់កករមួយរយះពេលខ្លីក្រោយពេលការងារតភា្ជប់រួចរាល់៕